ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    រឿង​ពេញ​និយម​ណា​ខ្លះ ដែល​អ្នក​គួរ​ទស្សនា​សប្តាហ៍នេះ?

រឿង​ពេញ​និយម​ណា​ខ្លះ ដែល​អ្នក​គួរ​ទស្សនា​សប្តាហ៍នេះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

គួរឲ្យសោកស្តាយចំពោះ រឿង Blade Runner 2049 ដែលចេញនាសប្តាហ៍ដំបូង បានឈរ តំណែងកំពូល បានតែមួយសប្តាហ៍ ដំបូងហ្នឹង ដល់សប្តាហ៍ទី 2 ត្រូវបានរឿង Happy Death Day ទំលាក់ទៅកាន់ លេខរៀងទី 2 វិញ។

cover

Final 1000x150 copy

ខ្សែភាពយន្ត ដែលឈរតំណែងកំពូលនៅក្នុងតារាង Box Office ចំណាត់លេខ 1 គឺខ្សែភាពយន្ត Happy Death Day ជាប្រភេទរឿង អាថ៌កំបាំង រន្ធត់ រៀបរាប់ពី នារីម្នាក់ ដែលមាន អារម្មណ៍ដឹងមុន នូវហេតុការណ៍អាក្រក់ ដែលកើតលើនាង ក្នុងថ្ងៃខួបកំណើតរបស់នាង ដោយត្រូវបុរសពាក់ម៉ាស់ មុខម្នាក់ប៉ុនប៉ង ធ្វើឃាតនាងក៏បាន សម្រេចជាច្រើនដង តែនាងនៅតែងើបឡើងវិញ ចាប់ផ្តើមថ្ងៃនោះ ម្តងហើយ ម្តងទៀត រហូតនាងរកឃាតករ ពិតដែលសម្លាប់ នាងនោះបាន។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ចំណូល បានច្រើនគេ នាសប្តាហ៍នេះ ៖

  1. Happy Death Day

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 26 លានដុល្លារ និងសរុប 26 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Blade Runner 2049

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 15 លានដុល្លារ និងសរុប 60 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. The Foreigner

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 12 លានដុល្លារ និងសរុប 12 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. IT

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 6 លានដុល្លារ និងសរុប 314 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. The Mountain Between Us

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 5,6 លានដុល្លារ និងសរុប 20 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. American Made

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 5,4 លានដុល្លារ និងសរុប 40 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Kingsman: The Golden Circle

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 5,3 លានដុល្លារ និងសរុប 104 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. The LEGO Ninjago Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 4,3 លានដុល្លារ និងសរុប 51 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. My Little Pony: The Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 15 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Victoria and Abdul

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 3,1 លានដុល្លារ និងសរុប 11 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Happy Death Day ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំងនៅក្នុង ប្រទេសយើងហើយ ដូចនេះប្រសិនបើ អ្នកចាប់អារម្មណ៍ អាចរកទស្សនាបាន នៅតាម រោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:33 AM, 17 October
  • ប្រភព: IMDb
  • Tag: ភាពយន្ត