ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម Pokemon គ្រោងនឹង​ចេញ​អាប់ដេត​ថ្មី​សម្រាប់​ពិធីបុណ្យ Halloween ខាងមុខ

ហ្គេម Pokemon គ្រោងនឹង​ចេញ​អាប់ដេត​ថ្មី​សម្រាប់​ពិធីបុណ្យ Halloween ខាងមុខ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ហ្គេម Pokemon Go នេះ មាន​សន្ទុះ​អ្នក​ដោន​ឡូដ​យក ទៅ​ប្រើ​ប្រាស់ ច្រើននា​ពេល​ដំបូង ប៉ុន្មានខែ តែ​ប​ន្ទាប់​មក​ វាហាក់បី ដូចជាធ្វើឲ្យអ្នក លេងមានការ ធុញទ្រាន់ ដោយសារតែ ការចាប់បាន តែសត្វដដែល ច្រើនពេក ណាមួយ ការលេង គ្មានអ្វី ជាចាប់អារម្មណ៍ខ្លាំង និងពិបាកក្នុង ការបើក លេងម្តងៗ ត្រូវ​ប្រើ​ប្រាស់ អ៊ីនធើណេត ស៊ីមកាត ធ្វើឲ្យទូរស័ព្ទ ឆាប់ក្តៅ ជាដើម។

pic 1

Final 1000x150 copy

ដោយហេតុតដដែលៗ នេះទើបក្រុមហ៊ុនផលិត​ហ្គេមមួយនេះ​តែងតែ​ធ្វើការអភិវឌ្ឍអោយ​ហ្គេមនេះ​កាន់​តែ​ប្លែក និងមានសត្វចាប់ថ្មីៗទៀតផង មិនត្រឹមតែប៉ុណ្ណោះមានព្រឹត្តិការណ៍តាមរដូវកាលទៀតផង ដូច​ឆ្នាំមុន​ ដែលមានការចាប់សត្វសាហាវៗ នៅខែតុលាថ្ងៃបុណ្យ Halloween។ ហើយនៅពេលថ្មីៗនេះផង​ដែរ​​ក្នុង​ឱកាសជិតបុណ្យ Halloween ទៀតហើយក៏មានការលេចធ្លាយតាមប្រភពមួយ​ ដោយ​ក្នុង​ឱកាស​បុណ្យនេះផងដែរ ហ្គេម Pokemon នឹងមានការអាប់ជំនាន់ថ្មីមានការផ្លាស់ប្ដូរ Loading Screen ថ្មី​ជា​លក្ខណៈបិសាច Halloween  ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះតាមប្រភពលេចធ្លាយដដែល​នោះក៏​បាន​បង្ហើប​អោយដឹង ថាសត្វដែលនឹងត្រៀមចេញក្នុងឱកាស Halloween អោយយើងចាប់នោះគឺមានប្រាំ​ប្រភេទ ខុសៗគ្នាសុទ្ធតែខ្លាំង នឹងបានបញ្ជាក់ទាំងឈ្មោះទៀតផងដែរ ដែលមានឈ្មោះថា Dusclops, Shuppet, Banette, Duskull, និង Sableye។

pic 2

ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់ជាការបង្ហើបអោយដឹងមុននៃពត៌មានលេចធ្លាយនោះទេ ដែល​ក្រុម​ហ៊ុន​បង្កើត Pokemon នោះពំទាន់បង្ហើបអោយដឹងច្បាស់លាស់នៅឡើយចំពោះ ព្រឹត្តិការណ៍ Halloween ខាងមុខនេះអត់ដូចឆ្នាំមុន ខ្លួនបានប្រកាសជាមុនអោយដឹង លើកនេះប្រហែលចង់អោយអ្នក​លេង​ប្លែក​ភ្ញាក់​ផ្អើល។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:30 PM, 16 October
  • ប្រភព: Phone Arena
  • Tag: កម្មវិធី & ហ្គេម