ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    យាន​ជំនិះ​មាន​កង់​មួយ​ក៏​មែន​ពិត តែ​ទប់​លំនឹង​បានល្អ!

យាន​ជំនិះ​មាន​កង់​មួយ​ក៏​មែន​ពិត តែ​ទប់​លំនឹង​បានល្អ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រាងតូច, មានថាមពល និងតម្លៃសមរម្យ ដែលអាចឲ្យអ្នកប្រើប្រាស់ជាវបាន ជាមួយនឹងប្រភេទ ម៉ូតូកង់មួយ។ ម៉ូតូនេះ មានវត្តមាននៅវិស័យ បច្ចេកវិទ្យាយូរមក ហើយដែរ តែមិនសូវជាមាន ការពេញនិយម ពីសំណាក់អ្នក ប្រើប្រាស់ឡើយ ដោយសារការ លក់នៅមានកំណត់ រហូតមកដល់ ពេលនេះ មានវត្តមានម៉ូតូ ប្រភេទកង់មួយនេះ មួយស៊េរីទៀត ទើប បង្ហាញខ្លួន និងមានឈ្មោះថា Uno Bolt ។

cover

Final 1000x150 copy

ម៉ូតូរាងតូច ល្មមសម្រាប់មនុស្សម្នាក់ជិះ ជាមួយកង់តែមួយនៅពីក្រោម កែបអង្គុយ និងមានដៃ ចង្កូតកាន់ ដើម្បីបត់បែន, កាំប្លេ និងមួលហ្គែទៅមុខ រួមទាំងហ្វ្រាំងផងដែរ។ ម៉ូតូប្រភេទនេះ គេហៅថា ជាប្រភេទ Unicycle ។ វាមានទម្ងន់ 45 ផោន, ធ្ងន់ដោយសារតែកង់មួយ របស់វា ក៏ធំមានកម្រាស់ក្រាស់ មិនងាយបែក រួមនិងបច្ចេកវិទ្យា ទប់លំនឹងពេលបើកបរ ដូចនេះ អ្នកប្រើប្រាស់ មិនចាំបាច់បារម្មណ៍ ភ័យខ្លាចពេល បើកបរឡើយ គឺបើកមិនយូរទេ និងទំលាប់បាន។ មានកុងទ័រ សម្រាប់មើលថាមពល ដែលនៅសល់ និងល្បឿនបើកបរ ផងដែរ។

ប្រើប្រាស់ម៉ូតូនេះ សន្សំសំចៃ ដោយសារតែវាត្រូវការតែ អគ្គិសនីប៉ុណ្ណោះ និងតម្លៃរបស់វា ខ្ទង់ 1500 ដុល្លារ សហរដ្ឋអាមេរិក និងមានអ្នកប្រើប្រាស់ មួយចំនួន បានសរសើរមិនដាច់ ពីមាត់ទៅលើ ម៉ូតូប្រភេទនេះ សម្រាប់ការជិះម្នាក់ ទៅទីណាជិតៗ និងសាកបញ្ចូលអគ្គិសនីម្តង ប្រើបានច្រើន​គីឡូម៉ែត្រ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:05 AM, 16 October
  • ប្រភព: The Verge
  • Tag: យានយន្ត