ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ចង់​ស្គាល់​រសជាតិ Launcher របស់ Google Pixel 2 អាច​ទាញ​យក File ទៅ​តម្លើង​បាន

ចង់​ស្គាល់​រសជាតិ Launcher របស់ Google Pixel 2 អាច​ទាញ​យក File ទៅ​តម្លើង​បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ពេលនេះ Google នៅពុំទាន់ប្រកាសចេញកម្មវិធី Launcher របស់កំពូលស្មាតហ្វូន Pixel 2 ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការសម្រាប់ ស្មាតហ្វូនផ្សេងៗទៀត ដែលដំណើរការដោយ Android ដទៃទៀត ឲ្យបានស្គាល់ រសជាតិ Launcher ថ្មីនេះនៅឡើយនោះទេ តែថ្ងៃនេះ ប្រិយមិត្តទាំងអស់គ្នា​ ដែលកំពុងអានអត្ថបទព័ត៌មាន ជាមួយ Cambo Report អាចសាកល្បង ទាញយក File APK ថ្មីស្រឡាងមួយ តាមរយៈតំណរ Link ខាងក្រោមបាន ដើម្បីធ្វើការទាញយក មកតម្លើងនៅលើម៉ាស៊ីន ស្មាតហ្វូនរបស់អ្នក។

1

Final 1000x150 copy

គួរបញ្ជាក់ផងដែរថា File Launcher ថ្មីរបស់ Pixel 2 នេះមិនមែនជា File ដើម ឬជា File APK ផ្លូវការដែល ចេញដោយ Google នោះទេ វាត្រូវបានបង្កើតឡើង តាមរយៈក្រុម Developer ហើយអ្វីដែលពិសេសនោះគឺថា វាអាចដំណើរការបាន ជាមួយនឹងស្មាតហ្វូន Android ដែលដំណើរការដោយ Android ជំនាន់ចាស់ៗបាន គឺបានរហូត ដល់ជំនាន់ Lollipop ដូច្នេះបើអ្នកមាន ស្មាតហ្វូនស៊េរីចាស់ អ្នកអាចប្រើ Launcher នេះ បានដោយគ្មាន បញ្ហាអ្វីទាំងអស់ ព្រោះខ្ញុំបានសាកល្បង តម្លើងវា រួចរាល់ហើយ។

2

ដូច្នេះដើម្បីទាញយក File APK នោះអាចចុច Link ខាងក្រោមបាន៖

គ្រាន់តែចុច Download រួចអ្នកអាចតម្លើងវាបានភ្លាម ហើយអាចសាកល្បងរសជាតិថ្មីនៃ Launcher របស់ Google Pixel 2 បាន។ សង្ឃឹមថាអ្នកនឹងពេញចិត្ត ហើយបើប្រើទៅមានបញ្ហា បន្តិចបន្តួចអី អ្នកអាចរង់ចាំ ជំនាន់ថ្មីរបស់ Launcher ថ្មីនេះចេញ Update ជាបន្តបន្ទាប់ទៀតបាន ព្រោះវាអាចនឹងមានចន្លោះ ប្រហោងបន្តិចបន្តួច ក៏ថាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:19 PM, 15 October
  • ប្រភព: Slash Gear
  • Tag: កម្មវិធី & ហ្គេម