ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Casio បញ្ចេញ​កាមេរ៉ា​ថ្មី​ដែល​ធន់​នឹង​ការ​ធ្លាក់ អាច​ចុះ​ទឹក​បាន​ដល់​ទៅ 50 ម៉ែត្រ​ឯណោះ

Casio បញ្ចេញ​កាមេរ៉ា​ថ្មី​ដែល​ធន់​នឹង​ការ​ធ្លាក់ អាច​ចុះ​ទឹក​បាន​ដល់​ទៅ 50 ម៉ែត្រ​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Casio របស់ប្រទេសជប៉ុន ដែលល្បីល្បាញផ្នែកផលិតឧបករណ៍ អេឡិចត្រូនិច ក៏ដូចជានាឡិកាដៃ មានគុណភាពខ្ពស់ និងទាន់សម័យ កាលពីដើមសប្ដាហ៍កន្លង ទៅថ្មីៗនេះ បានប្រកាសចេញនូវ កាមេរ៉ាស៊េរីថ្មីមួយ របស់ខ្លួន ជាផ្លូវការហើយ ដែលវាមានឈ្មោះ ហៅជាផ្លូវការថា GZE-1 ជាប្រភេទ Action កាមេរ៉ា សម្រាប់ថតរូប និងវីដេអូនៅទីកន្លែង និងកាលៈទេសៈ ពិបាកៗ ដែលកាមេរ៉ាមួយចំនួន មិនអាចធ្វើទៅបាន។

1

Final 1000x150 copy

GZE-1 មានរូបរាងប្លែក វារឹងមាំដោយការពារដោយជ័រស្វិត ធន់នឹងការធ្លាក់បាន ដល់ទៅកម្ពស់ 4 ម៉ែត្រដោយគ្មានបញ្ហា មិនប៉ះពាល់ទៅដល់ តួម៉ាស៊ីន កញ្ចក់លែន និងសេនស័រ កាមេរ៉ានៅខាង ក្នុងឡើយ។ ជាងនេះទៅទៀត Casio បានបំពាក់ GZE-1 នេះមកជាមួយនឹង ក្រោះការពារធូលី និងទឹកពពួក IPX8 ជាប្រភេទ Waterproof អាចឲ្យម្ចាស់របស់វា យកទៅថតរូបបាន គ្រប់កាលៈទេសៈ ទោះបីនៅទី កន្លែងក្ដៅខ្លាំង ត្រជាក់ខ្លាំង មានសំណើមអី ក៏មិនចោទជា បញ្ហាដែរ ព្រោះវាអាចមុជទឹក បានជម្រៅដល់ទៅ 50 ម៉ែត្រ ដោយគ្មានបញ្ហា អ្វីទាំងអស់។

2

GZE-1 យ៉ាងណាមិញវាមិនទាន់មានសមត្ថភាពខ្លាំងដល់កំពូល Action កាមេរ៉ានោះទេ ហើយបើប្រៀបធៀប ជាមួយនឹង GoPro Hero 5/6 ទៀតនោះ វានៅអន់ជាងច្រើន ដោយវាមានសេនស័រ ចាប់យករូបភាពបាន ត្រឹមកម្រិត 6.9 មេហ្គាភិចសែល ប៉ុណ្ណោះ តែវាអាចថតវីដេអូ បានលាតល្អ ក្នុងកម្រិតមុំ 170.4 ឌឺក្រេ នៅពេលថត វីដេអូកម្រិត HD ឬ 720p មិនលោតដល់ 1080p ផង។ មិនតែប៉ុណ្ណោះ កាមេរ៉ានេះក៏បានបំពាក់ មកជាមួយនឹងមុខងារ សម្រាប់ថតវីដេអូបែប Slow-Motion មានសកម្មភាពយឺតៗ ថែមទៀតផង ហើយរាល់ការ ទំនាក់ទំនង គឺអាចតភ្ជាប់ ទៅកាន់ស្មាតហ្វូន និងថេប្លេត ដំណើរការដោយ Android និង iOS បានថែមទៀតផង តាមរយៈ WiFi និងតម្រូវឲ្យមាន កម្មវិធីរបស់វាផ្ទាល់។

សម្រាប់តម្លៃវិញ Casio GZE-1 នៅមិនទាន់ដឹងតម្លៃនៅឡើយនោះទេ តែយើងនឹងបានដឹង នៅថ្ងៃទី 27 ខែតុលានេះ ដែល Casio នឹងប្រកាសចេញលក់ នៅទីផ្សារ ប្រទេសជប៉ុន និងបណ្ដាទីផ្សារ អន្តរជាតិផ្សេងៗទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 4:40 PM, 14 October
  • ប្រភព: Slash Gear
  • Tag: កាម៉េរ៉ា