ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Casio បញ្ចេញ​លក់​កាមេរ៉ា Selfie នៅ​ក្នុង​ប្រទេស​ចិន មាន​តម្លៃ​ថ្លៃកប់!

Casio បញ្ចេញ​លក់​កាមេរ៉ា Selfie នៅ​ក្នុង​ប្រទេស​ចិន មាន​តម្លៃ​ថ្លៃកប់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

Final 1000x150 copy

កាលពីដើមឆ្នាំ 2017 កន្លងមក ក្រុមហ៊ុន Casio ធ្លាប់បានបញ្ចេញលក់កាមេរ៉ា Selfie ម៉ូឌែល TR-80 រួចម្តងមកហើយ ដែលវាមានរូបរាង ស្រដៀងទៅនឹង ទូរស័ព្ទដែរ ហើយក៏ស្រដៀងទៅនឹង គ្រឿងអលង្ការ មានតម្លៃ មួយចំនួនដែរ។ នៅពេលដែលប្រកាស ចេញដំបូងនោះ TR-80 មានតម្លៃថ្លៃមែនទែន ដល់ទៅ 900 ដុល្លារឯណោះ នៅក្នុងទីផ្សារ ប្រទេសចិន ហើយក៏មិនសូវជា លក់បានច្រើន គ្រឿងដែរ។

1

បើទោះការជាការលក់មិនទទួលបានភាពជោគជ័យក៏ដោយ ក៏ក្រុមហ៊ុន Casio នៅតែមិនបោះបង់ចោលការ ផលិតកាមេរ៉ា Selfie នេះឡើយ ថែមទាំងបញ្ចេញ ម៉ូឌែលថ្មីមួយទៀត ដែលទើបតែ ប្រកាសចេញកាលពី ពេលថ្មីៗនេះ មានរូបរាងតូចជាងមុន និងតម្លៃប្រហែល 500 ដុល្លារឡើងទៅ នៅទីផ្សារស្រុកចិន និងតៃវ៉ាន់។ 

កាមេរ៉ានេះមានឈ្មោះថា TR-mini ជាប្រអប់បិទបើក ដែលមានរូបរាងដូចជាប្រអប់ម្សៅអញ្ចឹងដែរ។ នៅផ្នែកខាងលើ យើងឃើញមានកាមេរ៉ាមួយគ្រាប់ ដែលមានស៊ែនស័រទំហំ 12MP វាប្រើប្រាស់កែវ Lens ប្រវែង 21mm ជាប្រភេទ Wide angle អាចចាប់យករូបភាព បានទូលាយល្អ និងភ្លើងពន្លឺចំនួន 8 គ្រាប់។ ភ្លើង LED 8 គ្រាប់របស់វានេះ ពិសេសមែនទែន ដោយវាអាច បង្កើតជា Scene មានភាពច្នៃប្រឌិតជាច្រើន សម្រាប់ការថត Selfie ដូចជា ថតរូបភាព ឱ្យមុខស្រួចល្អ, ថតបែបពន្លឺភ្លើង Studio, ថតបែបជះស្រមោល និង Scene ថតជាច្រើនទៀត។

2 3

ហើយមកខាងក្រោមវិញ គឺជាអេក្រង់ប៉ះបញ្ជា ហើយក៏ដើរតួរជាមុខងារ View Finder សម្រាប់មើលនៅពេលថត ផងដែរ។ វាអនុញ្ញាតឱ្យយើង អាចកំណត់ Mode នៃការថតផ្សេងៗ បានជាច្រើនទៀត ដូចជាមុខងារ Make up mode និង Beauty ជាដើម។

អញ្ចឹងនេះគឺជា Casio TR-mini ជាកាមេរ៉ា Selfie ផលិតយ៉ាងពិសេសសម្រាប់មិត្តនារី ដែលចូលចិត្តថតរូប Selfie ដែលវាជួយឱ្យរូបភាព របស់យើងដែលថតចេញ មកមានគុណភាពខ្ពស់ ជាងកាមេរ៉ា ស្មាតហ្វូនធម្មតា ហើយក៏មានមុខងារ ជំនួយសម្រស់ ឱ្យកាន់តែទាក់ទាញ ថែមទៀត។ ប៉ុន្តែគួរឱ្យ សោកស្តាយ ព្រោះតម្លៃ របស់វាខ្ពស់ពេក ហើយសម្រាប់លុយ 500 ដុល្លារឡើង ទៅបែបនេះ យើងអាចទិញកាមេរ៉ា EOS ឬ DSLR ខ្នាតមធ្យមមួយ បានទៅហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:14 PM, 13 October
  • ប្រភព: The Verge
  • Tag: កាម៉េរ៉ា