ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ពេលនេះអ្នកអាច​ទាញ​យក Microsoft Edge មក​ប្រើប្រាស់​​នៅ​​លើ​​ស្មាត​​ហ្វូន Android បាន​​ហើយ

ពេលនេះអ្នកអាច​ទាញ​យក Microsoft Edge មក​ប្រើប្រាស់​​នៅ​​លើ​​ស្មាត​​ហ្វូន Android បាន​​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Microsoft Edge គឺជា Browser ថ្មីរបស់​ក្រុម​ហ៊ុន Microsoft ដែល​យើង​ឃើញ​មាន​តែ​នៅ​លើ Windows 10 ប៉ុណ្ណោះ ដែលវា​ដំណើរ​ការបា​ន​លឿន​ល្អ​ជាង Internet Explorer ជំនាន់មុនឆ្ងាយ​មែន​ទែន។ ហើយនៅពេលនេះដែរ យើងក៏អាចទាញយកវាមកប្រើប្រាស់​នៅលើ​ស្មាតហ្វូនរ​បស់យើង​បាន​ហើយ សម្រាប់​តែ ស្មាតហ្វូន Android តែ​ប៉ុណ្ណោះ។

cover

Final 1000x150 copy

នៅក្នុង Microsoft Edge Browser នេះមានចំណុចល្អសំខាន់ 3 ដែលមានភាពប្រសើរ និងវៃឆ្លាតជាង Browser ដទៃទៀត ដូចជា៖

  1. Sign in គណនីរបស់យើង

នេះជាចំណុចដ៏វៃឆ្លាតបំផុតរបស់វា ហើយអរគុណដល់ Microsoft មែនទែនដែលដាក់មុនងារនៅលើ Microsoft Edge នេះ។ មានន័យថា យើងអាច Sign in គណនីរបស់យើងចូលទៅក្នុង Microsoft Edge នេះនៅលើស្មាតហ្វូន ជាមួយនឹងកុំព្យូទ័របានព្រមគ្នា ហើយវាក៏ស្គាល់ និងអាច Sync ទិន្នន័យ​ទាំង​អស់​របស់គណនីរបស់យើងពីកុំព្យូទ័រទៅទូរស័ព្ទ និងពីទូរស័ព្ទទៅកុំព្យូទ័របានយ៉ាងល្អ។ ដូចនេះយើង​អាច​ប្រើប្រាស់វាដូចជាយើងប្រើប្រាស់ Browser នៅលើកុំព្យូទ័រអញ្ចឹង វាល្អបំផុតសម្រាប់អ្នកប្រើប្រាស់ Mail របស់ Microsoft និង Outlook ជាដើម។  

1

  1. ស្គាល់ Content នៃវេបសាយបានល្អ

Browser នេះក៏មានភាពវៃឆ្លាតណាស់ដែរ ក្នុងការស្គាល់ Content របស់វេបសាយដែលយើងកំពុងអាន​បាន​ល្អ ក៏ប៉ុន្តែវានៅធ្វើការមិនទាន់បានល្អណាស់ណាទេ ព្រោះស្ថិតនៅដំណាក់កាលសាកល្បង។ ការ​កាត់ Content មិនបានការ របស់វានៅមានកម្រិតនៅឡើយទេ។ ឧទាហរណ៍ថា យើងកំពុងអាន​គេហ​ទំព័រ​​ពត៌មាន នោះវានឹងកាត់ត្រង់កន្លែងដែលមិនពាក់ព័ន្ធចេញ ហើយទុកតែអក្សរនិងរូបភាពរបស់​ពត៌មាន​នៅ​ឱ្យយើងអានបានច្បាស់តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មុខងារនេះក៏ល្អដែរ ព្រោះនៅលើ Browser ផ្សេងៗមិនទាន់មាននៅឡើយទេ។

2

  1. អាចស្គេន Barcode និង QR Code បាន

នេះជាក៏ជាមុខងារដ៏ពិសេសមួយដែរ ព្រោះយើងអាចចំណេញមិនបាន ដោនឡូតកម្មវិធីស្គេន Barcode និង QR Code បន្ថែមក្រៅទេ ដោយអាចស្គេនបានលើ Browser នេះតែម្តង។ ហើយការស្គេន និង Link ទៅកាន់ប្រភពរបស់ Barcode និង QR Code គឺមានភាពរហ័សល្អ មិនចាញ់កម្មវិធីដំឡើងក្រៅទេ។ ហើយ​វាក៏អាចប្រើប្រាស់សម្លេងដើម្បីស្វែងរកពត៌មានបានផងដែរ គ្រាន់តែវាធ្វើការមិនទាន់បានល្អដូច Google Voice Search នៅឡើយទេ។

3

អញ្ចឹង ទាំងនេះគឺជាមុខងារល្អៗពី Microsoft Edge នេះ ហើយបើមើលទៅលើមុខងារប្រើប្រាស់​ដទៃ​ទៀត វាក៏មិនមានអ្វីពិសេសជា Browser ផ្សេងទៀតដែរ។ ប៉ុន្តែបើតាមបទពិសោធន៍​ប្រើប្រាស់​របស់​ខ្ញុំ​ផ្ទាល់ ឃើញថាវាពិតជាដំណើរការបានលឿនល្អមែនទែន ហើយផ្ទៃប្រើប្រាស់របស់វាក៏យើងទទួល​បទ​ពិសោធន៍​ដូច​ជាការប្រើប្រាស់ Browser នៅលើ Window 10 អញ្ចឹងដែរ។ ដូចនេះប្រសិនបើ មិត្តអ្នក​អាន​ចាប់អារម្មណ៍នោះ អ្នកអាចចូលទៅទាញយកវានៅក្នុង Play Store​ បានដោយ​វាមានឈ្មោះថា Microsoft Edge Preview។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:13 PM, 13 October
  • ប្រភព: Microsoft
  • Tag: កម្មវិធី & ហ្គេម