ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Samsung នឹង​បញ្ចេញ​កំណែ​អាប់​ដេតថ្មី Bixby នា​សប្ដាហ៍​ក្រោយ​នេះ​ហើយ!

Samsung នឹង​បញ្ចេញ​កំណែ​អាប់​ដេតថ្មី Bixby នា​សប្ដាហ៍​ក្រោយ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Bixby គឺជាមុខងារ Assistant មួយរបស់ Samsung ដែល​ត្រូវ​បាន​ចេញម​ក ដើម្បី​ប្រជែង​ជាមួយ Siri និង Google Assistant ហើយ​មុខងារ Bixby នេះត្រូវ​បានបំពាក់មុនគេនៅលើ Galaxy S8 / S8 Plus។ នាពេលបច្ចុប្បន្ននេះ Bixby អាចប្រើប្រាស់បានច្រើនមុខមែនទែនដូចជាស្វែងរកអ្វីមួយនៅលើ អ៊ីនធើណេត ដោយប្រើប្រាស់សម្លេង ឬប្រើប្រាស់កាមេរ៉ា, អាចបញ្ជាស្មាតហ្វូនឱ្យធ្វើអ្វីមួយបាន, និង Support ជាមួយភាសាដល់ទៅ 200 ភាសាឯណោះ។ ទន្ទឹមនឹងគុណសម្បត្តិទាំងនេះ Bixby ក៏នៅ​មាន​ចន្លោះខ្វះខាត និងត្រូវបញ្ចេញកំណែអាប់ដេតបន្ថែមដែរ ដូចជា៖ វាអាចប្រើប្រាស់​បានតែ​នៅ​លើ​ស្មាត​ហ្វូន Galaxy S8/ S8+ និង Galaxy Note 8 ប៉ុណ្ណោះ មិនទាន់អាចប្រើបានជាមួយឧបករណ៍​នៅ​ក្នុង​ផ្ទះ​បាន ដូចជា ទូរទស្សន៍ ឬ ឧបករណ៍បំពងសម្លេង AI ដូច Google Assistant និង Siri ទេ។ ហើយការ​ស្វែងរករបស់​វាដោយប្រើប្រាស់សម្លេង និងកាមេរ៉ា ក៏មិនទាន់ល្អដូច Google Assistant ដែរ។ 

cover

Final 1000x150 copy

អញ្ចឹង ក្រុមហ៊ុន Samsung ក៏ត្រូវបញ្ចេញកំណែអាប់ដេតមួយជំនាន់ទៀតដែរ គឺជំនាន់ 2.0 នៃ Bixby។ ហើយបើយោងតាមប្រភពពត៌មាន The Korea Herald បានប្រាប់ឱ្យដឹងថា Samsung នឹងដាក់​បង្ហាញ​ជំនាន់​ថ្មីនេះនៅថ្ងៃទី 18 តុលាខាងមុខនេះហើយ នៅក្នុងព្រឹត្តិការណ៍ Samsung Developer Conference ក្នុងរដ្ឋ San Francisco សហរដ្ឋអាមេរិច។ ហើយបើតាមពត៌មានបានបង្ហាញមកនេះ រំពឹងថា កំណែអាប់ដេត Bixby Version 2.0 នេះគឺផ្តោតសំខាន់ទៅលើ ការប្រើប្រាស់ Bixby ជាមួយ​ឧបករណ៍ Appliance នៅក្នុងផ្ទះដូចជា ទូរទស្សន៍, AI Speaker, និង កាមេរ៉ាសុវត្ថិភាពជាដើម។ ហើយ​ចំណែកឯ ការបន្ថែមមុខងារថ្មីៗនៅលើស្មាតហ្វូនវិញ នៅមិនទាន់ដឹងនៅឡើយទេ សូមរង់ចាំមើលទាំង​អស់គ្នា។

អញ្ចឹង នេះជាជំហ៊ានទៅមុខមួយទៀតរបស់ក្រុមហ៊ុន Samsung ដែលបានព្យាយាមអភិវឌ្ឍន៍​ផលិតផល​របស់​ខ្លួន ឱ្យកាន់តែប្រើប្រាស់បានទូលំទូលាយជាងមុនទៅទៀត មិនឱ្យចាញ់ Google Assistant និង Siri របស់ក្រុមហ៊ុនយក្សរបស់ អាមេរិចទាំងពីរនេះទេ។ ហើយយើងជាអ្នកប្រើប្រាស់កាន់តែទទួល​បាន​បទពិសោធន៍ថ្មី ល្អៗបន្ថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 12:07 PM, 13 October
  • ប្រភព: Android Authority
  • Tag: កម្មវិធី & ហ្គេម