ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    PS4 នឹង​មាន​ដៃ​បញ្ជា​ថ្មី ជាមួយ​រូបរាង​ប្លែក​ដល់​ទៅ 3 ផ្សេងៗ​គ្នា តូច​ងាយ​ស្រួល​កាន់

PS4 នឹង​មាន​ដៃ​បញ្ជា​ថ្មី ជាមួយ​រូបរាង​ប្លែក​ដល់​ទៅ 3 ផ្សេងៗ​គ្នា តូច​ងាយ​ស្រួល​កាន់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចាប់តាំងពី PS4 ចេញលក់ក្នុងទីផ្សារ​មក​ឃើញ​ថា​ដៃ​បញ្ជា ដែល​យើង​តែង​តែ​ហៅ​ថា Controller នោះ​គឺ​មាន​តែ 2 ស៊េរី​ប៉ុណ្ណោះ ដែ​លវា​មាន​រូបរាង​ដូចគ្នា​ ខុសត្រង់តែភ្លើងមួយឆ្នូតថ្មីនៅលើ Dual Shock 4 ស៊េរី​ប៉ុណ្ណោះ ហើយខែក្រោយនេះ រាល់អ្នកគាំទ្រហ្គេមរបស់ម៉ាស៊ីន PS4 ទាំងអស់នឹងទទួលបាន​បទពិសោធន៍​ថ្មី ក្នុងការទទួលយកដៃហ្គេមប្លែក ត្រៀមនឹងចេញឆាប់ៗខាងមុខនេះ។

1

Final 1000x150 copy

ប្រភពព័ត៌មានរបស់ SlashGear បានចេញផ្សាយឲ្យដឹងថា ខែក្រោយក្រុមហ៊ុន SONY នឹងបញ្ចេញដៃ​ហ្គេម​ចំនួន 3 ប្រភេទផ្សេងៗគ្នាសម្រាប់ម៉ាស៊ីន PS4 របស់ខ្លួន ក៏ដូចជាតម្រូវទៅដល់សេចក្ដីត្រូវការរបស់​អតិថិជន ពិសេសអ្នកលេងហ្គេមដៃមានប្រអប់ដៃតូចតែម្ដង។ ដៃហ្គេមទាំង 3 ប្រភេទនោះ ត្រូវបានបង្កើត​ឡើង​ពីក្រុមហ៊ុន 3 ផ្សេងៗគ្នារួមមានដូចជា Nacon, @Play និង HORI ដោយត្រូវបានឲ្យ​អាជ្ញាប័ណ្ណ​ដោយ SONY ផ្ទាល់ក្នុងការផលិតដៃហ្គេមទាំងនោះឡើងសម្រាប់ប្រើជាមួយនឹងម៉ាស៊ីន PS4 ទាំង 3 ស៊េរីគឺ Fat, Slim និង Pro។

2

គួរបញ្ជាក់ផងដែរថា ដៃហ្គេមស៊េរីថ្មីមានរូបរាងតូចទាំង 3 ជម្រើសនេះ វាមានរបៀបបញ្ជាដូចទៅនឹង Dual Shock 4 អញ្ចឹងដែរ គ្រាន់តែវាមានរាងប្លែក ហើយប្រើប្រាស់ខ្សែប៉ុណ្ណោះ ពុំមានស៊េរីដែល​ពុំ​ប្រើ​ខ្សែ​នោះទេ។ សម្រាប់ពេលនេះព័ត៌មានលម្អិតនៅមិនទាន់ប្រកាសឲ្យបានដឹងនោះទេ គ្រាន់តែប្រភព​មក​ពី PlayStation Blog របស់អឺរ៉ុបបង្ហើបថា វានឹងចេញលក់នៅខែវិច្ឆិកា ខាងមុខនេះឯង រីឯតម្លៃវិញ​នៅ​ពុំទាន់​ច្បាស់ការនៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:57 AM, 13 October
  • ប្រភព: SlashGear
  • Tag: Accessories