ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទាញយក Firmware iOS 11.0.3 បាន​សម្រាប់​អ្នក​ត្រូវ​ការ!

ទាញយក Firmware iOS 11.0.3 បាន​សម្រាប់​អ្នក​ត្រូវ​ការ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Apple ទើបបញ្ចេញនូវកំណែអាប់ដេតថ្មី iOS 11.0.3 ចេញ​មក​កែ​បញ្ហា​លើ iPhone, iPad ដែល​មាន​អ្នក​ជួប​ប្រទះ​បញ្ហា សម្លេង និង​រំញ័រ 3D Touch លើ iPhone 7, iPhone 7 Plus និងការចុចមិន​ឆ្លើយ​តប​លើ iPhone 6s រួមទាំងដោះស្រាយបញ្ហាដែលបណ្តាលឲ្យរូបភាពបាត់ និងបញ្ហា Bug ផ្សេងៗ។

cover

Final 1000x150 copy

សម្រាប់មិត្តអ្នកអាន ដែលគាំទ្រ និងកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 11 ឬជំនាន់ iOS មុនៗ ដែល​អាចទទួលបានការអាប់ដេតជាផ្លូវការដល់ជំនាន់ iOS11.0.3 កាលពីម្សិលមិញនេះ  អាចធ្វើការអាប់​ដេត​បាន។ ដោយអ្នកខ្លះបានធ្វើការអាប់ដេតតាម OTA (On The Air) ដោយចូលទៅកាន់ Settings > General > Software Update ហើយខ្លះ ក៏ត្រូវការ Firmware iOS ជំនាន់នេះ យកទៅដំឡើងដែរ តាម​រយៈ​ការប្រើកម្មវិធី iTunes ដូចនេះហើយ ទើបយើងពាំនាំ តំណរភ្ជាប់ ទាំងនេះមកសម្រាប់ឲ្យមិត្តអ្នកអាន ដែលត្រូវងាយទាញយកទៅដំឡើង។

1

សម្រាប់អ្នកដែលបានជួបប្រទះបញ្ហានៅពេលប្រើប្រាស់ នៅលើ iOS11 ឬជំនាន់មុនៗនោះ នៅពេលនេះ អ្នកអាចឡើងមកកាន់ 11.0.3 នេះ អ្នកនឹងទទួលបាន ដំណោះស្រាយបញ្ហា បានយ៉ាងប្រសើរ ឡើងវិញពី Apple ។

ខាងក្រោមជាតំណរភ្ជាប់ទៅទាញយក Firmware iOS11.0.3

សម្រាប់ iPhone

សម្រាប់ iPad

សម្រាប់ iPod Touch

សរុបសេចក្ដីមក iOS ជំនាន់ 11.0.3 នេះគឺជាកំណែ Update តូចមួយដែលជួសជុល និងកែ​សម្រួលលើ​បញ្ហាដែលមាននៅជំនាន់មុន ជាពិសេសបញ្ហាសម្លេង iPhone, iPad មួយចំនួន និងបញ្ហារំញ័រ 3D Touch លើ iPhone 7/ 7Plus រីឯ iPhone 6s ក៏កែបញ្ហាចុចមិនឆ្លើយតបដែរ ដូច្នេះអ្នកដែលត្រូវ​ចាំ​បាច់​អាប់​ដេតនោះ គឺអ្នកប្រើប្រាស់ស្មាតហ្វូន 3 ម៉ូឌែលនេះ ជាជាងអ្នកដែលប្រើប្រាស់ iPhone ជំនាន់ផ្សេង​ទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:53 AM, 13 October
  • ប្រភព: iPhonehacks
  • Tag: ទូរស័ព្ទ