ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    DJI បញ្ចេញកាមេរ៉ា និង​កែវ​លែន​សម្រាប់​ប្រើ​ជាមួយ Drone ដែល​មាន​សមត្ថភាព​ថត​វីដេអូ​​កប់​ស៊េរី

DJI បញ្ចេញកាមេរ៉ា និង​កែវ​លែន​សម្រាប់​ប្រើ​ជាមួយ Drone ដែល​មាន​សមត្ថភាព​ថត​វីដេអូ​​កប់​ស៊េរី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន DJI ដែលល្បីល្បាញផ្នែក​ផលិត​ឧបករណ៍ Drone ហោះ​ហើរ​លើ​មេឃ ដែល​ពិភព​លោក​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​ជាអន្តរជាតិ។ បន្ទាប់​ពី​បញ្ចេញ​ឧបករណ៍ Drone ឈ្មោះ​ថា Spark រួចមក កាល​ពី​ម្សិល​មិញ​នេះ DJI ក៏បានបញ្ចេញនូវកាមេរ៉ាកប់ស៊េរីមួយរបស់ខ្លួន ដែលមានឈ្មោះហៅជាផ្លូវការថា Zenmuse X7 វាមិនមែនជាឧបករណ៍ Drone នោះទេ តែវាគឺជាកាមេរ៉ាដែលសម្រាប់ប្រើប្រាស់ជាមួយនឹងឧបករណ៍ Drone ផ្ទាល់តែម្ដង។

1

Final 1000x150 copy

DJI បង្កើត Zenmuse X7 ឡើងដើម្បីប្រើប្រាស់ជាមួយនឹង Drone របស់ខ្លួនមានឈ្មោះថា Inspire 2 ឬ Drone ដែលប្រើប្រាស់ជើងភ្ជាប់ពពួក DL-Mount ដែលវាត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់អ្នកប្រើប្រាស់អាជីពឲ្យសមស្របទៅតាមតម្លៃរបស់វាផ្ទាល។ X7 ប្រើប្រាស់សេនស័រ CMOS ពិសេស ដែលអនុញ្ញាតឲ្យម្ចាស់របស់វាធ្វើការផ្លាស់ប្ដូរកែវលែនដូចទៅនឹងពពួកកាមេរ៉ា DSLR ផងដែរ​ ដោយក្នុងនោះ DJI មានជម្រើសដល់ទៅ 4 សម្រាប់ជ្រើសរើសទៅតាមប្រវែងនៃកែវលែនផ្ទាល់ដូចជា៖

  • Zenmuse X7 ប្រវែង 16mm
  • Zenmuse X7 ប្រវែង 24mm
  • Zenmuse X7 ប្រវែង 35mm
  • Zenmuse X7 ប្រវែង 50mm

X7 មានកម្រិត 14 Stops នៃ Dynamic Range ធ្វើឲ្យវាធ្វើការថតវីដេអូបានប្រសើរ ទោះបីជានៅ​ទីកន្លែង​មាន​ពន្លឺតិចក្ដី ជាមួយនឹងកម្រិតគ្រាប់ Noise រំខាតតិចតួចធ្វើឲ្យសាច់វីដេអូថតមកបានច្បាស់ ដោយយើងអាចថតវីដេអូបានដល់ទៅកម្រិត 6K ជាប្រភេទ CinemaDNG RAW File ក៏ដូចជា៖

  • 5.2K ជាប្រភេទ Apple ProRes ក្នុងល្បឿន 30fps
  • 3.9K ជាប្រភេទ CinemaDNG Raw
  • 2.7K ជាប្រភេទ ProRes ក្នុងល្បឿន 59.94fps
  • និងជាច្រើនផ្សេងៗទៀត

Zenmuse X7 ត្រូវបានដាក់លក់ជាផ្លូវការហើយ គឺអាចស្វែងរកទិញបានតាមរយៈគេហទំព័ររបស់ DJI ផ្ទាល់តែម្ដង ឬតាមទីផ្សារអន្តរជាតិ តែមិនមែនស្រុកខ្មែរនោះទេ ជាមួយនឹងតម្លៃ 1299$ សម្រាប់កែវ​លែន​ប្រវែង 16mm, 24mm និង 35mm ចំនែក 50mm លក់ក្នុងតម្លៃត្រឹមតែ 1199$ ប៉ុណ្ណោះ ឬអាចទិញម្ដង​ទាំង 4 ក៏បានក្នុងតម្លៃ 4299$។ យ៉ាងណាក៏ដោយ សម្រាប់តម្លៃកាមេរ៉ាវិញគឺលោតដល់ 2699$ ឯណោះ ដូច្នេះបើយើងបូកសរុបទាំងកាមេរ៉ា និងកែវលែនទាំង 4 នោះបញ្ចូលគ្នានោះគឺយើងត្រូវចំនាយ​ប្រាក់​ដល់​ទៅ 6998$ ទៅហើយ (គ្រាន់តែកាមេរ៉ា និងកែវលែន 4 ដើមប៉ុណ្ណោះ)។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

 

 

  • ដោយ: Por
  • 11:45 AM, 13 October
  • ប្រភព: DJI
  • Tag: កាម៉េរ៉ា