ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ប្រើកម្មវិធីនេះដើម្បី​ងាយ​ស្រួល​ទាញ​យក​រូបភាព​ពី iPhone ចូល​កុំព្យូទ័រ!

ប្រើកម្មវិធីនេះដើម្បី​ងាយ​ស្រួល​ទាញ​យក​រូបភាព​ពី iPhone ចូល​កុំព្យូទ័រ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាន់តែងាយស្រួលទៀតហើយ សម្រាប់​មិ​ត្តអ្នក​អាន ដែល​ប្រើ​ប្រាស់ iPhone អាច​ទាញ​យករូប​ចេញ​ចូល តាមរយៈ​កុំព្យូទ័រ​បាន​យ៉ាង​រហ័ស​ជាង​មុន តាមកម្មវិធីមួយ ដែលមានឈ្មោះថា iMazing ដែល​មាន​មុខងារ​ច្រើន សម្រាប់ធ្វើការ back up ម៉ាស៊ីន iPhone, iPad របស់អ្នក តាមរបៀបប្រើប្រាស់ងាយស្រួល និង​រហ័សបំ​ផុត ជាពិសេស ការយករូបភាពចេញ ឬដាក់រូបភាពចូល។

cover

Final 1000x150 copy

គ្រាន់តែមានលក្ខខណ្ឌបន្តិច ដោយសារតែកម្មវិធីមាន 2 ប្រភេទ ដែលមួយប្រើឥតគិតថ្លៃ តែមានមុខងារ​ខ្លះ​ត្រូវ​បានកំណត់ ហើយបើទិញយកមកប្រើប្រាស់តែម្តង គឺមុខងារទាំងអស់ អាចប្រើបានដោយសេរី។ បើ​ចង់ទិញប្រភេទប្រើបានពេញ តម្លៃខ្ទង់ 39.99 ដុល្លារ សម្រាប់កម្មវិធីលើ Mac OS ឬ Windows និង​ជម្រើស​ប្រើជាគ្រួសារ លើម៉ាស៊ីនចំនួន 5 គិតត្រឹមតែ 69.99 ដុល្លារប៉ុណ្ណោះ។​

****ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែងដោនឡូដ

1

បញ្ជាក់៖ កម្មវិធីនេះ​អាចដោនឡូដយកទៅដំឡើងបានលើប្រព័ន្ធប្រតិបត្តិការ Mac OS ជំនាន់ទី 10.8 ឡើងទៅ និងលើប្រព័ន្ធប្រតិបត្តិការ Windows ចាប់ពីជំនាន់ 7 ឡើងទៅ។

images

ប្រើប្រាស់ត្រឹមតែកម្មវិធីប្រភេទឥតគិតថ្លៃ ក៏គ្រប់គ្រាន់តែ ដោយសារតែអ្នកអាចទាញយករូបចេញម្តងបាន 50 រូបភាពឯណោះ ហើយមិនរញ៉េរញ៉ៃទៀត ដូច្នេះ អ្នកអាចសាកល្បងប្រើកម្មវិធីនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:40 AM, 13 October
  • ប្រភព: iMazing
  • Tag: កម្មវិធី & ហ្គេម