ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    នេះគឺជា MSI Vortex ជំនាន់ថ្មី ជាមួយ​រូបរាង​ស្ដើង កម្លាំង​ខ្លាំង សម្រាប់​អ្នក​លេង​ហ្គេម

នេះគឺជា MSI Vortex ជំនាន់ថ្មី ជាមួយ​រូបរាង​ស្ដើង កម្លាំង​ខ្លាំង សម្រាប់​អ្នក​លេង​ហ្គេម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឆ្នាំមុន MSI បានប្រកាសចេញនូវ​ម៉ាស៊ីន​កុំព្យូទ័រ​ថ្មី​សម្រាប់​លេង​ហ្គេម ដែល​ស្ថិត​នៅ​ក្នុង​ត្រកូល Vortex ជាមួយ​នឹង​រូបរាង​បញ្ឈរ​ស្រដៀង​ទៅនឹងម៉ាស៊ីន MacBook Pro របស់ Apple ផងដែរ តែសម្រាប់​ចុង​ឆ្នាំ​នេះ ជាមួយនឹងជំនាន់ថ្មីរបស់ Vortex ក្រុមហ៊ុន MSI បានច្នៃប្រឌិតថ្មី ក្នុងការកែប្រែរូបរាងរបស់ Vortex ឲ្យកាន់​តែមានភាពងាយស្រួលក្នុងការទុកដាក់ និងយកតាមខ្លួនផងដែរ ដោយកែពីបញ្ឈរទៅជាផ្ដេក បែប​សំបែ៉តវិញ ដោយបន្ថែមកម្លាំងម៉ាស៊ីនឲ្យកាន់តែខ្លាំងថែមមួយកម្រិតទៀត។

1

Final 1000x150 copy

Vortex ថ្មីនេះមានឈ្មោះហៅថា G25 មានរូបរាងដូចទៅនឹងម៉ាស៊ីនហ្គេមពពួក Console ផងដែរ ជាមួយ​នឹង​កម្លាំងម៉ាស៊ីនខ្លាំងនៅផ្នែកខាងក្នុង ដោយ MSI បានបំពាក់មកជាមួយនឹងផ្នែករឹងសេរីចុងក្រោយរបស់​ម៉ាស៊ីន Desktop មកបំពាក់នៅក្នុងម៉ាស៊ីនតូចមួយនេះ។ ជាក់ស្ដែង G25 មានពីរជម្រើសសម្រាប់ធ្វើការ​ជ្រើសរើស ទៅតាមកម្លាំង និងទឹកលុយរបស់អតិថិជនរបស់ MSI ដូចខាងក្រោម៖

Vortex G25

  • CPU Core i5-8400
  • RAM DDR4 16GB Bus 2400MHz
  • M.2 256GB + HDD 1TB
  • GPU GTX 1060 6GB
  • USB 3.1 Type C x 1
  • USB 3.0 Type A x 2
  • HDMI 1.4 x 2
  • រន្ធកាស 3.5mm x 1
  • រន្ធដោត Mic ស្រូបសម្លេង ​x 1
  • WiFi 802.11ac
  • តម្លៃ 1499$

Vortex G25

  • CPU Core i7-8700
  • RAM DDR4 16GB Bus 2400MHz
  • M.2 256GB + HDD 1TB
  • GPU GTX 1070 8GB
  • USB 3.1 Type C x 1
  • USB 3.0 Type A x 2
  • HDMI 1.4 x 2
  • រន្ធកាស 3.5mm x 1
  • រន្ធដោត Mic ស្រូបសម្លេង ​x 1
  • WiFi 802.11ac
  • តម្លៃ 1999$

Vortex G25 ទាំង 2 ជម្រើសនេះចាប់ផ្ដើមបើកកុម៉្មង់ឲ្យទិញទុកមុនហើយតាមរយៈគេហទំព័រទិញទំនិញ Online មួយ​ចំនួន​ដូចជា Newegg, Gentech PC, Mobile Advance និង Excaliber ជាដើម។ សម្រាប់​ថ្ងៃចេញលក់គឺចាប់ផ្ដើមនៅចុងខែនេះ ត្រូវនឹងថ្ងៃទី 23 ដូច្នេះសម្រាប់អ្នកគាំទ្រផលិតផល MSI ដែលចង់បានម៉ាស៊ីនតូចហើយស្ដើង G25​ គឺជាជម្រើសល្អមួយ ព្រោះវាងាយស្រួលក្នុងការទុកដាក់ ហើយ​ផ្នែករឹងខាងក្នុងក៏ជាកម្លាំងរបស់ម៉ាស៊ីន Desktop ថែមទៀត លើកលែងតែបន្ទះ RAM ចេញប៉ុណ្ណោះ។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:35 AM, 13 October
  • ប្រភព: PCGamer
  • Tag: កុំព្យូទ័រ