ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទាំង​នេះ​គឺ​ជា​​រូប​រាង​​ខាង​​មុខ​​របស់​ស្មាតហ្វូន​អេក្រង់​លាត​ជំនាន់ថ្មី

ទាំង​នេះ​គឺ​ជា​​រូប​រាង​​ខាង​​មុខ​​របស់​ស្មាតហ្វូន​អេក្រង់​លាត​ជំនាន់ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានទាំងអស់គ្នា ពិតជាបានដឹង​ហើយ​ថា នៅក្នុង​ឆ្នាំ​នេះ គឺមាន​កំពូល​ស្មាត​ហ្វូន​ជាច្រើន របស់​បណ្តា​ក្រុមហ៊ុន​ផលិត ស្មាតហ្វូនធំ​ៗ​មួយចំនួន បាននាំគ្នាបញ្ចេញទូរស័ព្ទអេក្រង់លាត ដែល​ពោពេញ​ដោយ​រចនាបថផ្សេងៗគ្នា ឯខ្លះទៀតក៏មើលទៅ ស្រដៀងគ្នាផងដែរ។ ម្យ៉ាងវិញទៀត សមត្ថភាព និង បច្ចេកវិទ្យាក៏មិនចាញ់គ្នាប៉ុន្មានដែរ ដែលធ្វើអោយអ្នកប្រើប្រាស់មួយចំនួន ពិបាកក្នុងការសម្រេចចិត្ត។

Untitled-1

Final 1000x150 copy

ឥលូវនេះខ្ញុំ នឹងនាំអារម្មណ៍មិត្តអ្នកអានទាំងអស់គ្នា មើទស្សនារូបរាងខាងមុខ របស់ស្មាតហ្វូនអេក្រង់​លាត​ជំនាន់ថ្មី ដូចខាងក្រោមនេះ៖

  • Galaxy Note 8: ស្មាតហ្វូននេះ ត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី 28 សីហា ជាមួយនឹងអេក្រង់​លា​ត​ទំហំ 6.3អ៊ីញ។

Pic 1

  • iPhone X: ស្មាតហ្វូននេះ ត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី 12 កញ្ញា ជាមួយនឹងអេក្រង់​លាត​ទំហំ 5.8 អ៊ីញ។

Pic 2

  • LG V30: ស្មាតហ្វូននេះ ត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី 31 សីហា ជាមួយនឹងអេក្រង់លាតទំហំ 6 អ៊ីញ។

Pic 3

  • Pixel 2 XL: ស្មាតហ្វូននេះ ត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី 04 តុលា ជាមួយនឹងអេក្រង់លាត​ទំហំ​ 6 អ៊ីញ។

Pic 4

  • Mi Mix 2: ស្មាតហ្វូននេះ ត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី 10 កញ្ញា ជាមួយនឹងអេក្រង់លាត​ទំហំ 5.99 អ៊ីញ។

Pic 5

ក្រោយពីបានទស្សនារូបភាពនៃ រូបរាងខាងមុខ របស់ស្មាតហ្វូនអេក្រង់លាតជំនាន់ថ្មី តើមិត្តអ្នកអាន​ពេញ​ចិត្ត​ទៅ​លើ រចនាបថ របស់ក្រុមហ៊ុនមួយណាជាងគេ។ ហើយប្រសិនបើអ្នកមានលុយគ្រប់គ្រាន់ តើអ្នក​នឹង​ជ្រើសរើស ស្មាតហ្វូនម៉ូឌែលណាមួយដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny​
  • 11:30 AM, 13 October
  • ប្រភព: Cambo Report
  • Tag: ទូរស័ព្ទ