ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Razer អាចនឹងចេញ​ស្មាត​ហ្វូន​របស់​ខ្លួន​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ហើយ

Razer អាចនឹងចេញ​ស្មាត​ហ្វូន​របស់​ខ្លួន​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន​ Razer ដូចមិត្តអ្នក​អាន​​មួយ​​​ចំនួន​​​ដឹ​ង​​ស្រាប់​ហើយ​​ថា​ ក្រុមហ៊ុន នេះ​​គឺ​​ជា​ក្រុមហ៊ុន​​មួយ​​ដែល ពោ​ពេញ​​​ទៅ​​​ដោយ ផលិតផល ផ្នែកកុំព្យូទ័រ ហើយមានការ រចនានិងឌីហ្សាញ សម្រាប់ អ្នកលេងហ្គេម តែ​ម្ដង​។ ​​ជាពិសេស​អ្នកគាំទ្រវិស័យហ្គេម ច្បាស់ជាដឹងហើយថា Razer ខ្លួនពុំ ដែលលូកដៃ ចូលក្នុងរឿង ផលិត​ស្មាត​ហ្វូន​សោះឡើយ ប៉ុន្តែ លើកនេះគឺ ទាក់ទង​ជាមួយ ស្មាតហ្វូនវិញម្ដង។

cover

Final 1000x150 copy

ដោយដំណឹងនេះបានប្រកាសផ្ទាល់តែម្ដងពី CEO Razer ដែល​មាន​ឈ្មោះ​ថា Min-Liang Tan។ CEO ម្នាក់នេះបានធ្វើការសន្និសិទ្ធការសែតជាមួយ​នឹង CNBC ដោយ​ខ្លួន​បាន​ធ្វើការប្រាប់ដំណឹង​ដល់ អ្នក​សារពត៌មាន CNBC អោយប្រកាសតែម្ដងហើយដែរ ថាក្រុមហ៊ុន Razer នេះ​នឹងមានការផលិតជា​ស្មា​ត​ហ្វូន​ហើយ។ តាំងពីដំណឹងលេចធ្លាយ រហូតជាផ្លូវការដែលធ្វើអោយ ប្រិយមិត្តរបស់ខ្លួនផ្ញាក់ផ្អើលយ៉ាង​ខ្លាំង​នោះ ​ហើយក៏មានការងឿងឆ្ងល់ផងដែរថា ស្មាតហ្វូនោះនឹងចេញនៅពេលណា។​ តែទីបំផុតក្រុមហ៊ុន Razer នេះបានបង្ហើបជារូបភាពមួយប្រាប់ពីព្រឹត្តិការណ៍របស់ខ្លួននៅខែក្រោយនេះគឺ ត្រូវនឹងខែវិច្ឆិកា ថ្ងៃទី 1 តែម្ដង។ ដោយរូបភាពនេះធ្វើអោយគេប្រហាក់ប្រហែលយ៉ាងខ្លាំង និងសន្និដ្ឋានថា Razer នឹង​ចេញ​ស្មាតហ្វូន​ក្នុងព្រឹត្តិការណ៍ខាងមុខនេះហើយ ដោយរូបភាពដែលបានបង្ហាញនោះគឺមានទាំងមនុស្ស​ចុចទូរស័ព្ទផងដែរ។

pic 1

ប៉ុន្តែជាយ៉ាងណាក៏ដោយក្រុមហ៊ុន Razer ក៏មិនទាន់ប្រាប់ពីដំណឹងនៃការបង្ហោះរូបភាពនេះថាខ្លួននឹង​ចេញ​អ្វី​ឡើយ​នេះក៏ប្រហែលជាខ្លួនចង់អោយប្រិយមិត្តខ្លួនភ្ញាក់ផ្អើលនោះឯង។ ទោះជាយ៉ាងណាសម្រាប់​ដំណឹង​ស្មាតហ្វូនរបស់ Razer នឹងអាចចេញក្នុងខែក្រោយនេះគ្រាន់ជាដំណឹងសន្និដ្ឋាននោះ​ទេ ទាល់​តែ​ចាំ​មើល​ទាំងអស់គ្នាថាព្រឹត្តិការណ៍នោះមានអ្វីខ្លះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:53 PM, 12 October
  • ប្រភព: Tweak town
  • Tag: ទូរស័ព្ទ