ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Acer ចេញម៉ូនីទ័រ​មាន FreeSync ទំហំ 27 អ៊ីញ អេក្រង់​កោង តម្លៃក៏​សមរម្យ​ទៀត​ផង

Acer ចេញម៉ូនីទ័រ​មាន FreeSync ទំហំ 27 អ៊ីញ អេក្រង់​កោង តម្លៃក៏​សមរម្យ​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានបានជ្រាបហើយ​ ជាពិសេស​​នោះ អ្នក​​ដែល​​ចូល​​ចិត្ត​​ខា​ង វិស័យ ហ្គេម ច្បាស់ ជាស្គាល់​នូវ ម៉ូនីទ័រ Gaming​​ របស់ Acer ។ ​ម៉ូនីទ័រ Gaming ទាំងនោះ​​របស់ Acer ភាគ​ច្រើនជាម៉ូនីទ័រត្រកូល Predator ។ ដោយត្រកូល Predator ​ភាគច្រើនអាចជំនួយក្នុងការលេងហ្គេម បានល្អ រលូន និង បាន FPS ខ្ពស់​ទៀតផងដោយ​សារវាមាន Refresh Rate ខ្ពស់ៗ មកជំនួយ។

pic 1

Final 1000x150 copy

ប៉ុន្តែលើកនេះគឺមិនមែនត្រកូល Predator ទៀតឡើយក្នុងការចេញលើកនេះដោយ Acer បានចេញ​ម៉ូនីទ័រ​ថ្មីមានឈ្មោះថា  ED273​។ វាមានទំហំអេក្រង់ 27 អ៊ីញអាចបង្ហាញកម្រិតរូបភាព 1080p មាន Refresh rate 60hz កម្រិតទាបល្មមផងដែរ។ ម៉ូនីទ័រនេះមានមុខងារមួយជំនួយក្នុងផ្នែក gaming ផងដែរដោយវាមានបច្ចេកវិទ្យា FreeSync​ សម្រាប់ការជំនួយជាមួយនឹងអ្នកប្រើប្រាស់ក្រាហ្វិចកាត AMD។ ម្យ៉ាងវិញទៀត ចំនុចល្អវា វាអាចបង្ហាញពណ៌រូបភាពបានដិតល្អក្នុង កម្រិត178 ឌឺក្រេ ទោះ​យើង​មើល​វាពីចំហៀងក៏ដោយក៏វាមិនផ្លាស់ប្ដូរពណ៌រូបភាពដែរ និងក៏មានកម្រិត​ពន្លឺ 250 cd/m2 គឺមានន័យថា​វា​អាច​នៅ​បង្ហាញពណ៌ភ្លឺខ្លាំងមិនប្រែពណ៌ឡើយ។ ជាងនេះទៅទៀតនោះសម្រាប់ម៉ូនីទ័រនេះមាន រន្ធ​ដោត​កាស​មក​ជាមួយ មានរន្ធដោត DVI-D រន្ធ HDMI​ 1 រន្ធ និង Display Port ចំនួនពីរ។ ម៉ូនីទ័រ ED273​ នេះ​បាន​ចេញលក់ហើយតម្លៃគឺមិនថ្លៃខ្លាំងឡើយត្រឹមតែ​ 200$ ប៉ុណ្ណោះ។

pic 2 pic 3

សរុបសេចក្ដីទៅនេះជាម៉ូនីទ័រល្អ ដោយមិត្តអ្នកអានអាចធ្វើការពិចារណាបានថ្វីត្បិតតែវាមាន​កម្រិត​បង្ហាញ​រូបភាព​ទាបមែនប៉ុន្តែ រូបរាងស្អាត មានអេក្រង់ទំហំធំ និងកោងហើយ បំពាក់ FreeSync និងតម្លៃសមរម្យ​អាច​ទទួលយកបានទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:41 PM, 12 October
  • ប្រភព: Power Tech Up
  • Tag: កុំព្យូទ័រ