ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Apple បាន​បញ្ចេញ​កំណែ Update ថ្មី iOS 11.0.3 ដើម្បី​ជួស​ជុល​បញ្ហា​ចំនួន 2 លើ​កំណែ​ចាស់

Apple បាន​បញ្ចេញ​កំណែ Update ថ្មី iOS 11.0.3 ដើម្បី​ជួស​ជុល​បញ្ហា​ចំនួន 2 លើ​កំណែ​ចាស់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញកំណែ Update ថ្មីមួយនៃប្រព័ន្ធ ប្រតិបត្តិការណ៍iOS 11 គឺ iOS 11.0.2  អោយប្រើប្រាស់ ជាសាធារណៈ ក៏ដូចជាជួសជុល កែតម្រូវបញ្ហា ដែលកើតមាន ឡើងលើ iPhone និង iPad អោយវាមាន ភាពប្រសើរឡើងវិញ។

Cover

Final 1000x150 copy

នៅក្នុងថ្ងៃនេះដែរ Apple បានធ្វើការ បញ្ចេញកំណែ Update ថ្មីមួយទៀត គឺ iOS 11.0.3  ជាសាធារណៈ ដើម្បីជួសជុលបន្ថែម លើបញ្ហា 2 សំខាន់ៗ ដែលអ្នកប្រើប្រាស់ កំពុងជួបប្រទះ ដូចជា បញ្ហាសំលេងលើ iPhone 7 & 7Plus មួយចំនួន និងមួយទៀតគឺ ដំណើរការ Touch លើ iPhone 6S។ ហើយនេះ ក៏ជាដំណោះស្រាយមួយ ដែលប្រើសើរផងដែរ ដើម្បីកាត់បន្ថយបញ្ហា អោយនៅសល់ តិចជាងមុខ។

Pic 2

ឥលូវសម្រាប់អ្នកដែលកំពុង តែប្រើប្រាស់ iOS 11 កំណែចាស់ទាំងអស់ ហើយជួបបញ្ហា ដូចខាងលើ គឺអាចតម្លើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.0.3 ជាសាធារណៈបាន ព្រោះវាអាចជួយ ដោះស្រាយ បញ្ហាទាំងនេះ ទៅរកភាពប្រសើរ ជាងមុន។ ចំពោះអ្នកដែល មិនមានបញ្ហាដូចនេះ ក៏មិនចាំបាច់ក្នុងការ តម្លើងវានោះទេ តែប្រសិនបើចង់ សាកល្បងលើ កំណែថ្មី អ្នកក៏អាចធ្វើការ តម្លើងបានដែរ ជាមួយទំហំ 285MB ដោយគ្រាន់ ចូលទៅកាន់ Settings > General > Software Update > Download & Install ។ ចំណាំថា អ្នកត្រូវតែមាន សល់ថ្មយ៉ាងតិច 50% ដើម្បីចាប់ផ្តើម ដំណើរការនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:32 AM, 12 October
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ