ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    នេះ​ជា​ហ្គេម​បាល់​អោប ដែល​មាន​របៀប​លេង​សាមញ្ញ​និង​លេង​យូរ​កាន់​តែ​ជក់ចិត្ត!

នេះ​ជា​ហ្គេម​បាល់​អោប ដែល​មាន​របៀប​លេង​សាមញ្ញ​និង​លេង​យូរ​កាន់​តែ​ជក់ចិត្ត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាប្រភេទហ្គេម ដែលមានក្រាហ្វិកធម្មតា និងរបៀប លេងងាយៗ តែអាចធ្វើឲ្យអ្នក លេងជក់ចិត្ត និងអាចកំដរអារម្មណ៍ ពេលអផ្សុកបាន។ វាមានទម្រង់លេង បែបកីឡា បាល់អោប របស់អាមេរិក ដែលតម្រូវឲ្យអ្នកលេង ចាប់បាល់បោះ ទៅកាន់ដៃគូឲ្យចំ តំបន់គ្រោះថ្នាក់ របស់ពួកគេ ដើម្បីយកឈ្នះ ហើយការចាប់បាល់ នោះ គ្រាន់ចុចម្តងៗ លើអេក្រង់។

cover

Final 1000x150 copy

ហ្គេមនេះ មានឈ្មោះ Touchdowners អាចលេងបានគ្នា 2 នាក់ និងមានជម្រើសលេង ចំនួន 2 ផងដែរ ដែលមួយ ប៉ះបាល់ដើម្បី យកពិន្ទុ និងជម្រើសទី 2 ចុចបាល់ចុះក្រោម ដើម្បីយកពិន្ទុ។ ហ្គេមនេះ លេងម្នាក់ឯង មិនសូវអស់សំណើច ប៉ុន្មានទេ​ តែបើលេង 2 នាក់នោះ ច្បាស់ជា កាន់តែរីករាយ ជាមួយកីឡាករតូចៗ ក្នុងនោះ លោតចុះឡើងៗ ធ្វើឲ្យយើង បញ្ជាលេង និងមើលទៅ គួរឲ្យ អស់សំណើច។

****ចុចត្រង់នេះ សម្រាប់ iOS

****ចុចត្រង់នេះ សម្រាប់ Android

1 2

បញ្ជាក់៖ ហ្គេមនេះ អាចទាញយកបានលើប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ iOS8 ឡើងទៅ និងលើ Android ចាប់ពីជំនាន់ 2.3 ឡើងទៅ។

ដើម្បីទទួលបានអារម្មណ៍ រីករាយ សម្រាប់អ្នកប្រើប្រាស់ គ្រប់វ័យ អាចទាញយក ហ្គេមនេះ ទៅលេងបាន ហើយវាងាយស្រួល ក្នុងការលេង ទាំងក្មេង ទាំងចាស់ អាចលេងបាន កាត់អផ្សុក ពេលដែលទំនេរ ពីការសិក្សា ឬការងារជាដើម ដូច្នេះអ្នកអាច សាកល្បងបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:50 AM, 12 October
  • ប្រភព: App Store, Play Store
  • Tag: កម្មវិធី & ហ្គេម