ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Note 9 ចេញ​ឆ្នាំ​ក្រោយ អាច​នឹង​ស្កេនក្រយ៉ៅ​ដៃ​នៅ​លើផ្ទៃ​អេក្រង់​ផ្ទាល់​តែ​ម្ដង!

Note 9 ចេញ​ឆ្នាំ​ក្រោយ អាច​នឹង​ស្កេនក្រយ៉ៅ​ដៃ​នៅ​លើផ្ទៃ​អេក្រង់​ផ្ទាល់​តែ​ម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Galaxy Note 8 ចេញចុងឆ្នាំ 2017 នេះ ធ្វើបាន​ល្អ​ជុំវិញ​រូបរាង​រចនាបថ បច្ចេក​វិទ្យា និងប្រព័ន្ធ​សុវត្តិភាព​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទុន ដែល Samsung បានសិក្សាដឹងច្បាស់នូវអ្វីដែលអតិថិជនរបស់ខ្លួនត្រូវការ និង​ចង់​បាន ហើយឆ្នាំក្រោយគឺកាន់តែខ្លាំងជាងនេះថែមមួយកម្រិតទៀត ព្រោះដំណឹងថ្មីបានចេញហើយ ដោយអះអាងថា​ Galaxy Note 9 ចេញចុងឆ្នាំ 2018 ខាងមុខ អាចនឹងប្រើសេនស័រ​ស្កេនក្រយ៉ៅ​ដៃ​បង្កប់នៅក្នុងផ្ទៃអេក្រង់ខាងមុខផ្ទាល់តែម្ដង ដោយពុំប្រើនៅពីក្រោយ នាំតែពិបាកទៀតនោះទេ។

1

Final 1000x150 copy

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹង ជុំវិញការទាយទុកមុនពីសំណាក់លោក Ming-Chi Kuo ដែលល្បីល្បាញក្នុងការវិភាគ វាយតម្លៃទៅលើផលិតផលរបស់ក្រុមហ៊ុន Apple ដោយថ្មីៗ​កន្លង​ទៅនេះ លោកបានធ្វើការទាញទុកមុននូវ ការមកដល់នៃបច្ចេកវិទ្យាថ្មី គឺសេនស័រស្កេនក្រយ៉ៅដៃ​បង្កប់​នៅផ្ទៃ​អេក្រង់ខាងក្នុងតែម្ដង ដែលវាប្លែក ហើយមានក្រុមហ៊ុនចិនមួយទទួលបានជោគជ័យផងដែរ។ ជាក់​ស្ដែងជុំវិញរឿងនេះ ក៏មានព័ត៌មានជាច្រើនបានចេញផ្សាយតៗគ្នាផងដែរ ដែលអះអាងថា Samsung បាន​ចំនាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ជុំវិញការផលិតសេនស័រស្កេនក្រយ៉ៅដៃថ្មី​ អាចនឹងបង្កប់ខ្លួននៅ​ក្នុង​ផ្ទៃអេក្រង់ផ្ទាល់តែម្ដង ដោយ Samsung បានសហការជាមួយក្រុមហ៊ុន 3 ផ្សេងៗទៀតផងដែរ​ រួម​មាន​ដូចជា BeyondEyes, Samsung LSI (គ្រប់គ្រងដោយ Samsung) និង EGIS ដែលផ្គត់ផ្គង់​សេនស័រ​ស្កេនក្រយ៉ៅដៃ។

2

ដូច្នេះបើបច្ចេកវិទ្យាបង្កប់សេនស័រស្កេនក្រយ៉ៅដៃក្នុងផ្ទៃអេក្រង់នោះពិតជារួចរាល់មែននោះ ឆ្នាំក្រោយ Galaxy Note 9 របស់ Samsung អាចនឹងលុបបំបាត់សេនស័រស្កេនក្រយ៉ៅដៃនៅផ្ទៃខាងក្រោយហើយ ដោយអនុញ្ញាតឲ្យម្ចាស់របស់វាស្កេនពីខាងមុខ ដោយគ្រាន់តែប៉ះទៅលើអេក្រង់ប៉ុណ្ណោះ។ សម្រាប់ការ​ពិត​យ៉ាងណានោះ យើងនឹងរង់ចាំមើលព័ត៌មានជាបន្តទៀត ជុំវិញបច្ចេកវិទ្យាថ្មីនេះ ព្រោះវាបានកើតឡើង​រួច​ទៅហើយនៅស្រុកចិន តែនៅមិនទាន់ល្បីល្បាញខ្លាំង តែបើ Samsung ពិតជាអាចធ្វើវាបានមែននោះ នោះពិភពលោកនឹងស្ញោចសរសើរជាក់ជាមិនខាន ហើយនរណាក៏ចង់សាកដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 4:13 PM, 11 October
  • ប្រភព: SlashGear
  • Tag: ទូរស័ព្ទ