ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Lamborghini អាច​នឹង​ត្រៀម​ចេញ​រថយន្ត​ទំនើប​ទ្វារ 4 នៅឆ្នាំ 2021 ខាងមុខ

Lamborghini អាច​នឹង​ត្រៀម​ចេញ​រថយន្ត​ទំនើប​ទ្វារ 4 នៅឆ្នាំ 2021 ខាងមុខ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកស្រលាញ់រថយន្តទំនើបប្រាកដជាស្គាល់ច្បាស់​នូវម៉ាក Lamborghini ជាក់​ជា​មិនខាន ដែល​​ល្បីល្បាញ​បំផុត​ក្នុង​ទីផ្សារផ​លិត​រថយន្ត​ស្ព័រ​ទំនើបៗ ដែលមានតម្លៃកប់ពពក ជាមួយនឹងចំនួនមាន​កំណត់ថែម​ទៀត។ ជាទូទៅរថយន្តរបស់ Lamborghini គឺជារថយន្តស្ព័រ ដែលមានទ្វារតែពីរប៉ុណ្ណោះ មានន័យថា​អាចជិះ​បានតែមនុស្សពីរនាក់ប៉ុណ្ណោះ តែគម្រោងថ្មីអាចនឹងកែប្រែនារយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ព្រោះដំណឹងថ្មីជុំវិញការផលិតរថយន្តស្ព័រ ដែលមានទ្វារដល់ទៅ 4 ត្រូវបានប្រកាសផ្សព្វផ្សាយឲ្យ​ដឹង​ជា​សកល​ទៅហើយ។

1cover

Final 1000x150 copy

តាមរយៈប្រភពព័ត៌មានរបស់ Slash Gear បានចេញផ្សាយឲ្យដឹងថា រូបភាពដែលត្រូវបាន Rendered ខាងលើ គឺជាគម្រោងថ្មីក្នុងការវាយលុកចូលទីផ្សាររបស់ក្រុមហ៊ុន Lamborghini ដែលអាចនឹង​មាន​ទ្វារ​ដល់ទៅ 4 ដូចទៅនឹងគូប្រជែងរបស់ខ្លួនផងដែរ ដោយរក្សាកម្លាំងម៉ាស៊ីនខ្លាំង និងរូបរាងរចនាបថ​ប្លែក​ទាក់​ទាញ និងទំនើបដដែល។ គម្រោងរថយន្តទ្វារដល់ទៅ 4 នោះអាននឹងចេញជាផ្លូវការនៅឆ្នាំ 2021 ខាងមុខ បន្ទាប់ពី Lamborghini បញ្ចេញរថយន្ត SUV ឈ្មោះថា Lambo Urus។ ជាងនេះទៅទៀត រថយន្តទ្វារបួននេះ ត្រូវបានប្រភពព័ត៌មានបញ្ជាក់ផងដែរ គឺវានឹងមិនលេចធ្លោជាងម៉ូឌែលកំពូលៗដូចជា Aventador ឬ Huracan នោះទេ វាអាចស្ថិតនៅក្នុងរថយន្តបែបលក្ខណៈគ្រួសារច្រើនជាង ជាមួយកៅអី​អង្គុយ 4 នៅខាងក្នុង ហើយវាក៏មិនស្ថិតនៅក្នុងត្រកូល SUV ផងដែរ ដោយរចនាបថ​អាច​នឹងត្រូវ​យក​តាមគម្រូ Estoque ដែលចេញកាលពីឆ្នាំ 2008 កន្លងទៅដូចរូបខាងក្រោម។

2

នេះគ្រាន់តែជាដំណឹងដំបូងក្នុងការផលិតរថយន្តទំនើបទ្វារបួនពីក្រុមហ៊ុន Lamborghini ប៉ុណ្ណោះ យ៉ាង​ណា​ក៏ដោយ ព័ត៌មានផ្លូវការឲ្យច្បាស់ការ 100% ដែលថាវាអានចឹងលេចចេញរូបរាង​យ៉ាងពិត​ប្រាកដ​នាឆ្នាំ 2021 នោះ ពុំមានប្រភពបញ្ជាក់ឲ្យដឹងនៅឡើយទេ តែវាអាចនឹងកើតមានឡើង ព្រោះ​ដៃគូប្រជែង​របស់ Lamborghini បានបញ្ចេញរថយន្តស្ព័រទ្វារ 4 ចូលទីផ្សាររួចទៅហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 4:06 PM, 11 October
  • ប្រភព: SlashGear
  • Tag: យានយន្ត