ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទូរស័ព្ទនេះ​តូច​ហើយ អាច​បង្វិល​បាន​ទៀត​ផង

ទូរស័ព្ទនេះ​តូច​ហើយ អាច​បង្វិល​បាន​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានប្រហែលជាដឹង​ហើយ នូវឧបករណ៍បង្វិល​ដែល​គេ​ប្រើប្រាស់​សម្រាប​កែ​អផ្សុកនោះ មាន​ច្រើន​​លក់​ពេញទីផ្សារមិនថាស្រុកណាឡើយ កំពុងតែពេញនិយមនៅឆ្នាំនេះទៀតផង។​​​​ មិនត្រឹមតែប៉ុណ្ណោះ ធ្វើអោយខ្លះកាន់បង្វិលស្ទើរតែជាទំលាប់និងញៀន​ទៅហើយ។

cover

Final 1000x150 copy

អ្នកផលិត​ក៏មានការកែច្នៃកាន់តែច្រើនប្លែកៗទៀតផង​ដើម្បីតម្រូវចិត្តអ្នកលេងមួយចំនួន​កុំ​អោយ​ឆាប់​ធុញ​ដោយមានការផ្លាស់ប្ដូរទាំងរូបរាងនិង បន្ថែមភ្លើងផងទៀត។ ហើយថ្មីៗនេះផងដែរក្រុមហ៊ុន របស់ ហុងកុង​មួយក៍បានចេញជាឧបករណ៍បង្វិលថ្មីប្លែកទៀតហើយដែលលើកនេះជាទូរស័ព្ទដៃវិញម្ដង។ ដែល​វា​ជាទូរស័ព្ទដៃតូចល្មមរូបរាងស្អាតម្យ៉ាងដែរ វាមានអេក្រង់ទំហំតូចត្រឹមតែ 1.4 អ៊ីញ មានអង្គផ្ទុកទិន្នន័យ 32MB​ ផងដែរ។ វាអាចប្រើប្រាស់អ៊ីធឺណេតបានជាលក្ខណៈបើកឆែកផ្សេងៗតាមរយៈ browser​ និងមាន Bluetooth មកជាមួយទៀត។ វាក៏បានចេញលក់ហើយ មាន 6 ពណ៌អោយជ្រើសរើសទៀតផង និង​តម្លៃ​វា​​លក់ក្នុងផ្សារ Amazon នោះគឺតម្លៃ​ 20$ តែប៉ុណ្ណោះ។

pic 1

និយាយទៅទូរស័ព្ទដៃនេះបង្កើតឡើង គឺសម្រាប់កាត់ស្ត្រេស រឺអ្នកអផ្សុករឺធុញថប់ជា​ដើម​ដូចជាអ្នក​និយាយ​​ជាមួយអ្នកណាគួរអោយស្មុគស្មាញអញ្ចឹងពេលនិយាយចប់អាចធ្វើការលេងបង្វិលវាកែអផ្សុក​បាន​។ ណាមួយទូរស័ព្ទនេះមិនថ្លៃផងដែរ ​គឺវាសាកសមដែរ ប្រសិនបើអ្នកចង់​បានទូរស័ព្ទថោក​ហើយយ ​​អាច​កាត់ស្ត្រេសបានទៀតនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:25 PM, 11 October
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ