ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម Ghost Recon Wildland នឹងដាក់​អោយ​ទាញ​យក​មិន​គិត​ថ្លៃ​នៅ​ថ្ងៃ​ស្អែក​នេះ

ហ្គេម Ghost Recon Wildland នឹងដាក់​អោយ​ទាញ​យក​មិន​គិត​ថ្លៃ​នៅ​ថ្ងៃ​ស្អែក​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Ghost Recon Wildlands គឺជា​ហ្គេម​បាញ់​​ប្រហារ បែប Open​ World ដ៏ល្បីល្បាញ​​មួយ​​របស់​​ក្រុមហ៊ុន Ubisoft ដែល​​និយាយ​​អំពី​​ការ​​បាញ់​ប្រហារជាក្រុម ដោយយើងអាចលេងតាមវគ្គក៏បាន និងលេងបែប Multiplayer ជាមួយមិត្តភក្ដិ ឬអ្នកលេង Online ដទៃផ្សេងទៀតបាន។ Ghost Recon Wildlands ត្រូវ​បាន​ប្រកាសចេញលក់ជាផ្លូវការនៅតាមទីផ្សារហ្គេមពិភពលោកនៅថ្ងៃទី 7 ខែមីនា ឆ្នាំ 2017 កន្លង​ទៅ​យូរ​ហើយដែរ ដែលអាចលេងនៅលើ PlayStation 4, Xbox One និង PC Windows ផងដែរ។

pic 1

Final 1000x150 copy

ការចេញនេះដូចជាមានអាយុក៏យូរ ហើយក្រុមហ៊ុន Ubisoft ក៏បានធ្វើការអភិវឌ្ឍហ្គេមនេះមាន វគ្គ​ថ្មីៗ​ក៏កាន់តែច្រើន​ និងកើបលុយក្នុងការលក់ហ្គេមនេះក៏ដូចជាបានមិនតិចនោះដែរ។ ជាងនេះទៅទៀត ថ្មីៗ​នេះ​ក្រុមហ៊ុន Ubisoft បានចេញនូវវគ្គថ្មីបន្ថែមសម្រាប់លេងជា Multiplayer​ ទៀតហើយ។ គឺជាវគ្គ Death Match នៅក្នុង Mode: Ghost War។ ក្នុងឱកាសការចេញវគ្គថ្មីនេះនៅក្នុងហ្គេម Ghost Recon Wildlands ​នេះ​ ក្រុមហ៊ុន បង្កើតហ្គេមមួយនេះបានធ្វើការ ប្រកាសនឹងដាក់អោយទាញយកលេង ក្នុង​រយៈ​ពេល​ខ្លី បូករួមជាមួយនឹងវគ្គថ្មីនេះមិនគិតថ្លៃឡើយ។  ហើយការដាក់អោយទាញយកនេះផងដែរ គឺ​នឹង​មានការដាក់អោយទាញយកគ្រប់ ឧបករណ៍ដែលអាចលេងបានទៀតផងដូចជា  កុំព្យូទ័រ PS4 និង Xbox One ជាដើម។ ដែលឧបករណ៍ទាំងនេះសុទ្ធតែអាចទាញយកបាន​តាមផ្សាលក់ហ្គេមអនឡាញ​នីមួយៗ ហើយសម្រាប់រយៈពេលដែលគិតចាប់ពីថ្ងៃដាក់អោយទាញយកលេងនឹង ត្រូវបិទទៅវិញនោះ គឺ នៅថ្ងៃទី 12 ខែតុលា ដល់ថ្ងៃទី​ 15 ខែតុលា សរុបទៅគឺមួយសប្ដាហ៍។

សរុបសេចក្ដីមកនេះ មិនមែនជាការផ្ដល់ជូនអោយលេង ហើយខាតនូវក្រុមហ៊ុនមួយនេះឡើយ ផ្ទុយ​ទៅ​វិញ​គឺ​ជាការទាក់ទាញចំណាប់អារម្មណ៍ ច្បាស់ណាស់ពី Ubisoft ទៅអ្នកដែលមិនទាន់ទិញវាលេងនោះ។ ដោយ​ក្រុមហ៊ុនមួយនេះហាក់បីជាចង់អោយយើង​សាកលេងជាមុនសិនហើយ​ បូករួមវគ្គថ្មីគឺកាន់តែ​មាន​ការ​ប្រយុទ្ធខ្លាំងទៀតនោះច្បាស់ជា អ្នកលេងទប់ចិត្តមិនបាន​​មិនតិច​ទេ ​ចំពោះអ្នកសាក​ហើយ​ទិញ​លេង​នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:03 PM, 11 October
  • ប្រភព: Tech4gamers
  • Tag: កម្មវិធី & ហ្គេម