ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    សូម​ស្វាគមន៍ Chromebook នឹង​ក្លាយ​ជា​សមាជិក​ថ្មី​របស់ Android Tablet

សូម​ស្វាគមន៍ Chromebook នឹង​ក្លាយ​ជា​សមាជិក​ថ្មី​របស់ Android Tablet

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

Final 1000x150 copy

ប្រិយមិត្តមួយចំនួន ប្រហែលជាសូវជាស្គាល់ Chromebook ប៉ុន្មាននោះទេ ដោយសារតែវា មិនមានលក់ទូលំទូលាយ ដូចជា កុំព្យូទ័រយួរដៃទូទៅ និងថេប្លេត Android ទេ ហើយក៏មាន តម្លៃថ្លៃជាង ថេបប្លេត Android ទៀតផង។ Chromebook ជាផលិតផលរបស់ Google ដោយវាត្រូវបាន ផលិតដោយ ក្រុមហ៊ុនកុំព្យូទ័រ ល្បីៗដូចជា Asus, Samsung, Acer, និង Dell ជាដើម ហើយវាប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Chrome OS ដែលមានភាព សាមញ្ញបំផុត ស្រដៀងទៅនឹង Android ដែរ។ Chrome ត្រូវបានប្រើប្រាស់យ៉ាងពិសេស សម្រាប់វិចិត្រករ ឬអ្នកដែលចូលចិត្ត គូររូបនៅលើ Tablet តាមរយៈកម្មវិធី Adobe Photoshop និង Illustrator ព្រោះវាដំណើរការ បានល្អជាងថេប្លេត Android និងកុំព្យូទ័រ។ ប៉ុន្តែវាក៏មានគុណវិបត្តិដែរ គឺថា វាមិនមានកម្មវីធីច្រើន សម្រាប់ប្រើប្រាស់ នោះទេ អញ្ចឹងការប្រើប្រាស់ ពិតជាមានកម្រិត មែនទែន ហើយក៏មានតម្លៃថ្លៃ ជាងថេប្លេត Android ច្រើនទៀតផង។   

1

ដោយសារតែមានភាពមិនសូវជោគជ័យ ក្នុងការលក់ចេញរបស់ Chromebook នេះ ទើបក្រុមហ៊ុន Google ក៏បានសម្រេចចិត្ត បញ្ឈប់ការផលិត Chromebook ដែលដំណើរការដោយ Chrome OS តទៅទៀតហើយ ដោយ Chromebook ជំនាន់ក្រោយៗ វានឹងត្រូវដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android វិញ ពីព្រោះ Android វាមានកម្មវិធី ប្រើប្រាស់ច្រើន ហើយក៏មានអ្នក អភិវឌ្ឍន៍កម្មវិធី ជាច្រើន ហើយក៏មាន សុវត្ថិភាពខ្ពស់ ទៀតផង។

2

សរុបមកវិញ Google ពិតជាឆ្លាតមែនទែន ស្របពេលពិភពលោកកំពុងតែ ទេទៅរក Android ច្រើនហើយមិនសូវជា ជោគជ័យទៅលើ Chrome OS , ក្រុមហ៊ុននេះបានបត់បែន បានយ៉ាងល្អក្នុងការ ផ្លាស់ប្តូរ OS ដែលដំណើរការ នៅលើផលិតផល របស់ខ្លួន។ ហើយយើងជាអ្នក ប្រើប្រាស់ ក៏នឹងបានស្គាល់ និងប្រើប្រាស់ កាន់តែទូលំទូលាយ ជាមួយនឹង Chromebook នាពេលឆាប់ៗនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:57 AM, 11 October
  • ប្រភព: Computer World
  • Tag: ថេបប្លេត