ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 5T ដែល​ត្រៀម​នឹង​ចេញ​អាច​មាន​រូប​រាង​ស្រដៀង​នេះ!

OnePlus 5T ដែល​ត្រៀម​នឹង​ចេញ​អាច​មាន​រូប​រាង​ស្រដៀង​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងខែក្រោយនេះ ខែវិច្ឆិកា ដែលត្រូវជាខែទី 11 ក្នុងឆ្នាំសកល ក្រុមហ៊ុនល្បី OnePlus អាចនឹងបង្ហាញ ផលិតផលស្មាតហ្វូនថ្មី ដែលមានមតិ ភាគច្រើន គិតថា ជា OnePlus 5T ដែលជាទំលាប់របស់ OnePlus ចេញស៊េរី T មកបន្ទាប់ពី បញ្ចេញនូវស្មាតហ្វូន ដំបូង 5 ខែ តែលើកនេះ OnePlus 5T អាចនឹងដាក់បង្ហាញលឿន ជាងឆ្នាំមុន 3 សប្តាហ៍។

cover

Final 1000x150 copy

ស្មាតហ្វូននេះ ក៏អាចមានអេក្រង់លាត ទំហំ 6 អ៊ីញ, បង្ហាញរូបភាពដល់ កម្រិតច្បាស់ 2160 x 1080 ភិចសែល, ratio អេក្រង់ 18:9 និងមានកម្ពស់ ខ្ពស់ជាង OnePlus 5 បន្តិច។ រូបភាពមួយចំនួន ត្រូវបានលាតត្រដាង ដែលគ្រប់គ្នាគិតថា ជានឹងចេញរូបរាង ស្រដៀងទៅនឹង ស្មាតហ្វូន អេក្រង់លាតរបស់ Vivo X20 មិនខុសពី OnePlus 5 ដែលមានរូបរាង ស្រដៀងនឹង ស្មាតហ្វូន Oppo R11 នោះទេ ដោយសារ តែក្រុមហ៊ុនទាំង 3 នេះគ្រួសារតែមួយ។

OnePlus 5T នេះ មានកំលាំងម៉ាស៊ីនស្មើនឹង OnePlus 5 ដែរ ទាំងបន្ទះឈីប និងជម្រើសអង្គ ផ្ទុកទិន្នន័យ។ កាមេរ៉ាក្រោយចំនួន 2 គ្រាប់ទំហំ 20 មេហ្គាភិចសែល និង 16 មេហ្គាភិចសែល រីឯកាមេរ៉ាមុខទំហំ 16 មេហ្គាភិចសែល។

oneplus-6-hero The-next-OnePlus-phone-could-look-like-that (2) The-next-OnePlus-phone-could-look-like-that (3) The-next-OnePlus-phone-could-look-like-that (4) The-next-OnePlus-phone-could-look-like-that (5) The-next-OnePlus-phone-could-look-like-that

នៅពាក់កណ្តាលខែក្រោយនេះ វត្តមានរបស់ស្មាតហ្វូននេះ អាចនឹង បង្ហាញខ្លួន និងមាន សារពត៌មានល្បីៗ មួយចំនួន ទស្សន៍ទាយថា តម្លៃប្រភេទ ម៉ាស៊ីន 64GB អាចប្រហែល 520 ដុល្លារ និង 128GB ប្រហែល 580 ដុល្លារ ដែលនេះមិនមែន ជាតម្លៃពិតប្រាកដ នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:56 AM, 11 October
  • ប្រភព: Anzhou China
  • Tag: ទូរស័ព្ទ