ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ផ្លូវការហើយ Oppo F5 នឹង​ដាក់​បង្ហាញ​នា​ថ្ងៃទី 26 តុលា​ខាង​មុខ​នេះ ជាមួយ​អេក្រង់​លាតថ្មី!

ផ្លូវការហើយ Oppo F5 នឹង​ដាក់​បង្ហាញ​នា​ថ្ងៃទី 26 តុលា​ខាង​មុខ​នេះ ជាមួយ​អេក្រង់​លាតថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Oppo ជាស្មាតហ្វូនដំបូង​គេ​បង្អស់​របស់ Oppo ដែល​បំពាក់​អេក្រង់​លាត​ដូច Galaxy S8 ហើយ​ក៏​មាន​កម្រិត​បង្ហាញ Aspect Ratio 18:9 ផងដែរ។ ហើយថ្មីៗនេះក្រុមហ៊ុន Oppo ទើបតែបានបង្ហោះនូវ Poster មួយដែលប្រាប់អំពី ថ្ងៃដាក់បង្ហាញ Oppo F5 ជាផ្លូវការ គឺនៅថ្ងៃទី 26 តុលាខាងមុននេះហើយ។

cover

Final 1000x150 copy

Oppo F5 វានៅតែបំពាក់កាមេរ៉ាខាងមុខ គុណភាពខ្ពស់ដដែលសម្រាប់ថតរូប Selfie បានលេចធ្លោ ដោយពាក្យស្លោករបស់ស្មាតហ្វូននេះគឺ “Capture the real you” ដែលសំដៅទៅលើសមត្ថភាព​កាមេរ៉ា​ខាង​មុខដ៏ច្បាស់ដូចរូបភាព ពិតៗរបស់វានេះឯង។ កាមេរ៉ាខាងក្រោយរបស់វា មានទំហំ 20MP និងកាមេរ៉ា​ខាងមុខមានចំនួន 2 គ្រាប់ ជាមួយនឹងទំហំ 16MP។

1

ហើយអ្វីដែលប្លែកពីស្មាតហ្វូនរបស់ Oppo ស៊េរីមុនៗនោះគឺ អេក្រង់លាតថ្មីនេះឯង ដោយវាត្រូវបាន​បំពាក់​មកនូវអេក្រង់ IPS LCD ទំហំដល់ទៅ 6 អ៊ីងដែលមានកម្រិត Aspect Ratio 18:9 និង​កម្រិត​បង្ហាញរូបភាព Full HD+ (2160 x 1080 ភិចស៊ែល) និងបានការពារដោយកញ្ចក់ Gorilla Glass 5 ផងដែរ។ 

2

ហើយសម្រាប់លក្ខណៈសម្បត្តិទូទៅបន្ថែមទៀត ក៏គួរឱ្យចាប់អារម្មណ៍ផងដែរ ព្រោះមាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​គួរសម ដូចជា ៖

  • បន្ទះឈីប Snadragon 660
  • មានស៊ីភីយូជាប្រភេទ 64-bit រត់ក្នុងល្បឿន 2.2 GHz
  • អង្គក្រាហ្វិច Adreno 512
  • រ៉េម 6GB
  • អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB
  • និងមានថ្មទំហំ 4,000 mAh

អញ្ចឹង ស្មាតហ្វូនរបស់ Oppo មួយម៉ូឌែលនេះពិតជាមានចំណុចល្អច្រើនមែនទែន ហើយសម្រាប់តម្លៃវិញ នៅ​មិនទាន់ដឹងនៅឡើយទេ។ ដូចនេះតើមិត្តអ្នកអានយល់យ៉ាងណាដែរ ចំពោះ Oppo F5 នេះ? តើវា​អាច​ប្រជែងជាមួយស្មាតហ្វូនអេក្រង់លាតរបស់ក្រុមហ៊ុនដទៃបានឬក៏អត់? រង់ចាំមើលទាំងអស់គ្នាជាមួយ​ខេមបូរីផត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:19 PM, 10 October
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ