ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 5T បំពាក់​អេក្រង់​លាត​ថ្មី អាច​នឹង​ប្រកាស​ចេញ​នៅ​ក្នុង​ខែ​វិ​ច្ឆិកា​នេះ​ហើយ!

OnePlus 5T បំពាក់​អេក្រង់​លាត​ថ្មី អាច​នឹង​ប្រកាស​ចេញ​នៅ​ក្នុង​ខែ​វិ​ច្ឆិកា​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងឆ្នាំ 2017 នេះយើងឃើញ​មានក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ​ជាច្រើន បាន​ព្យាយាម​ផ្លាស់​ប្តូររចនាបថ​នៃ​ផ្ទៃ​ខាង​មុខ​ស្មាតហ្វូន​របស់​គេ ដោយ​បានបំពាក់អេក្រង់លាតថ្មី កាត់បន្ថយគែមអេក្រង់របស់ទូរស័ព្ទ ស្ទើរតែ​គ្រប់​ក្រុមហ៊ុនអស់ទៅហើយ ដូចជា Samsung, Apple, Google, LG, និង Huawei ជាដើម។ ហើយ​ថ្មីៗ​នេះមានពត៌មានមួយទៀត គឺការត្រៀមបង្ហាញវត្តមានរបស់ OnePlus 5T នៅក្នុងខែវិច្ឆិកា​ខាង​មុខ​នេះ​តែម្តង។

cover

Final 1000x150 copy

ជាទម្លាប់របស់ក្រុមហ៊ុន OnePlus គេមិនបញ្ចេញស្មាតហ្វូនដែលមានឈ្មោះកន្ទុយ S ឬក៏ Plus ដូច​ក្រុមហ៊ុន​ដទៃទេ តែវាត្រូវប្រើប្រាស់ឈ្មោះ T ជំនួសវិញ ហើយទាំងឈ្មោះទាំងគុណភាពរបស់ ម៉ូឌែល T តែង​តែល្អជាងម៉ូឌែលអត់ T។ កាលពីខែ មិថុនាកន្លងទៅនេះ ក្រុមហ៊ុន OnePlus ទើបតែ​បញ្ចេញ​ស្មាត​ហ្វូន​កំពូល​របស់ខ្លួនម៉ូឌែល OnePlus 5 លក់ទៅលើទីផ្សារបានត្រឹមតែរយៈពេល 4 ខែប៉ុណ្ណោះ ហើយ​មក​ដល់ពេលនេះ OnePlus 5 គឺបានលក់ជុំវិញពិភពលោក រហូតអស់ពីស្តុកតែម្តង។

ដោយសារតែមានភាពជោគជ័យខ្លាំងបែបនេះហើយ ទើបធ្វើឱ្យក្រុមហ៊ុន OnePlus មិនមានភាព​រុញរា​ក្នុង​ការ​បញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួនមួយទៀត គឺ OnePlus 5T ហើយក៏មានពត៌មានជាច្រើន ដែល​បាន​បង្ហាញ​ថា OnePlus 5T នឹងបំពាក់អេក្រង់ជំនាន់ថ្មី ទំហំ 6 អ៊ីង មានកម្រិត Aspect Ratio 18:9 និង​មាន​កម្រិតបង្ហាញរូបភាព 2160 x 1080 ភិចស៊ែល។ ចំណែកការបំពាក់កម្លាំងម៉ាស៊ីនវិញ គឺយើង​មិនទាន់​អាចនិយាយថា វាខ្លាំងជាង OnePlus 5 ច្រើនទេ ព្រោះកម្លាំងរបស់ OnePlus 5 គឺកប់ទៅហើយ នៅក្នុងឆ្នាំនេះ ហើយក្រុមហ៊ុន Qualcomm ក៏មិនទាន់ផលិតបន្ទះឈីបខ្លាំងជាង Snapdragon 835 ដែរ។ វា​ប្រហែលជាអាចបន្ថែមត្រឹមតែថ្មធំជាងមុន កាមេរ៉ាខ្លាំងជាងមុន និង Android Oreo ប៉ុណ្ណោះ។

អញ្ចឹងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះការត្រៀមបង្ហាញស្មាតហ្វូន OnePlus 5T នាពេល​ខាង​មុខនេះ? តើអ្នករំពឹងអ្វីខ្លះអំពីវា? ហើយចង់ដឹងថា តើក្រុមហ៊ុន OnePlus មានអ្វីថ្មីសម្រាប់​បំពាក់​នៅ​លើ OnePlus 5T នេះ? សូមរង់ចាំមើលទាំងអស់គ្នា ជាមួយខេមបូរីផត។

ទស្សនាការបង្ហាញលក្ខណៈសម្បត្តិរបស់ OnePlus 5 ពីខេមបូរីផត៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:31 PM, 10 October
  • ប្រភព: Android Authority
  • Tag: ទូរស័ព្ទ