ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេចធ្លាយ​រូបរាង​របស់ Xiaomi Redmi Note 5 មាន​កាមេរ៉ា​ភ្លោះ ជាមួយ​នឹង​អេក្រង់​លាត​ធំ​ជាងមុន

លេចធ្លាយ​រូបរាង​របស់ Xiaomi Redmi Note 5 មាន​កាមេរ៉ា​ភ្លោះ ជាមួយ​នឹង​អេក្រង់​លាត​ធំ​ជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Xiaomi គឺជាក្រុមហ៊ុនមួយរបស់ប្រទេស​ចិន ដែល​បាន​ផលិត​ស្មាត​ហ្វូន​ជា​ច្រើន​ម៉ូឌែលផង​ដែរ បើគិត​មក​ដល់​ពេល​នេះ។ ស្មាតហ្វូន​ត្រកូល Redmi ជាស្មាត​ហ្វូន​លំដាប់​កណ្តាល​របស់ក្រុមហ៊ុន Xiaomi ដែល​ទទួល​​បាន​ការ​គាំទ្រ​មិនធម្មតានោះទេ ដោយសារតែ​កម្លាំងម៉ាស៊ីន នៃស្មាតហ្វូនមួយនេះ អាច​ដំណើរការ​បាន​ល្អ មានរចនាបថកាន់​តែ​ស្រស់​​ស្អាត ហើយជាពិសេសនោះគឺមានតម្លៃសមរម្យបំផុត ដែលមនុស្ស​ទូទៅ​អាចចំណាយលុយទិញមក​ប្រើប្រាស់បាន។ ក្នុងនោះដែរ Xiaomi Redmi Note 4 ត្រូវបានលក់​ដាច់​ច្រើន រហូតដល់ 1 លាន​គ្រឿង​ក្នុង​រយៈ​ពេលត្រឹមតែ 45 ថ្ងៃក្រោយពេលប្រកាសរួច។

Cover

Final 1000x150 copy

ហើយថ្មីៗនេះ ក៏មានព័ត៌មានលេចធ្លាយមួយ បានបង្ហាញពីរូបរាង និង ចំនុចលក្ខណៈសម្បត្តិរបស់ Xiaomi Redmi Note 5 ថែមទៀតផង។ Redmi Note 5 មានអេក្រង់លាតទំហំ 5.5 អ៊ីង​ ជាមួយកម្រិតបង្ហាញ 18:9 និងមានកាមេរ៉ា ភ្លោះមួយគ្រប់ទំហំ 16MP ចំណែកឯមួយគ្រាប់ទៀតទំហំ 5MP អមមក​ជាមួយ​នឹង សេនស័រស្គេន​ម្រាម​ដៃ នៅខាងក្រោម ខណៈកាមេរ៉ាខាងមុខ គឺមិនទាន់បានដឹងច្បាស់​នៅ​ឡើយ​ទេ។ Redmi Note 5 អាច​នឹង​បំពាក់បន្ទះឈឺប Snapdragon 660 រឺ MediaTek Helio P25 ឯកម្លាំងថាមពលថ្មវិញ គឺអាចមានទំហំដល់ទៅ 4,000mAh ។

Pic 2

បើចំពោះតម្លៃវិញ Redmi Note 5 គឺមានតម្លៃ 150$ ជាមួយទំហំអង្គចងចាំ 16GB និង Ram ទំហំ 3GB និង 195$ ជាមួយទំហំអង្គចងចាំ 32GB និង Ram ទំហំ 3GB ដូចគ្នា ហើយសម្រាប់តម្លៃ​ចុង​ក្រោយ​គឺ 256$ ជាមួយទំហំអង្គចងចាំ 64GB និង Ram ទំហំ 4GB។ ហើយនេះក៏ជាតម្លៃមួយ ដែល​សមរម្យ​ផងដែរ ក្នុងការទិញយកទៅប្រើប្រាស់ សម្រាប់អ្នកដែលមានលុយល្មមៗ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 3:22 PM, 10 October
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ