ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    iPad Pro នៅ​ឆ្នាំ​ក្រោយ អាច​នឹង​ភ្ជាប់​មក​ជាមួយ Face ID ដូច iPhone X ដែរ

iPad Pro នៅ​ឆ្នាំ​ក្រោយ អាច​នឹង​ភ្ជាប់​មក​ជាមួយ Face ID ដូច iPhone X ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នកអានគ្រប់គ្នា ពិតជាបានដឹងរួច មកហើយថា ទូរស័ព្ទជំនាន់ថ្មី របស់ក្រុមហ៊ុន Apple គឺ iPhone X បានប្រើប្រាស់ បច្ចេកវិទ្យាមួយ សម្រាប់សំគាល់ មុខមនុស្ស ដើម្បីដោះសោរ ដែលគេអោយ ឈ្មោះថា Face ID ។ ស្មាតហ្វូនមួយនេះ គឺមិនមានប៊ូតុង Home សម្រាប់ស្គេន ម្រាមដៃទៀតនោះទេ ម្យ៉ាងវិញទៀត ដោយសារតែ Apple បានបំពាក់អេក្រង់លាត ពាសពេញផ្ទៃ ខាងមុខ អញ្ចឹងហើយទើបគេ ប្រើប្រាស់មុខងារ Face ID ជំនួស Touch ID ។

Cover

Final 1000x150 copy

ហើយថ្មីៗនេះ លោក Ming Chi Kou ដែលជាវិភាគដ៏ ល្បីល្បាញម្នាក់ របស់ក្រុមហ៊ុន KGI Securities បាននិយាយ យ៉ាងជឿជាក់ថា Apple នឹងបន្ថែម មុខងារកាមេរ៉ា TrueDepth និង Face ID ទៅលើ iPad Pro ដែលនឹងចេញ នៅឆ្នាំក្រោយនេះ។ លោកបាន បន្ថែមទៀតថា មិនមែនមានតែ iPad Pro នោះ ដែលនឹងបំពាក់នូវ មុខងារនេះ សូម្បីតែ iPhone ដែលចេញ នៅឆ្នាំក្រោយ ក៏នឹងមាន បំពាក់ Face ID ដូច iPhone X អញ្ចឹងដែរ។

Pic 2

លោក Kuo បានគិតថា ក្រុមហ៊ុនផលិតឧបករណ៍ Android នឹងចាប់ផ្តើមស្រាវជ្រាវ បច្ចេកវិទ្យា Face Identity សម្រាប់ប្រើប្រាស់ លើផលិតផល របស់ពួកគេ ដោយបោះបង់ចោល ការទទួលស្គាល់ ស្នាមម្រាមដៃ លើស្មាតហ្វូន មួយចំនូន នៅឆ្នាំក្រោយៗ ផងដែរ។ សូមបញ្ជាក់ ផងដែរថា iPad Pro នឹងមានវត្តមាន នៅពាក់កណ្តាលឆ្នាំ 2018 ហើយយើង ក៏មិនទាន់ អាចប្រាកដបានដែរ ថា តើ iPad Pro ស៊េរីក្រោយ នឹងមានបំពាក់ មុខងារ Face ID ដូចទៅនឹង លោក Kuo និយាយដែរ រឺយ៉ាងណា?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:50 AM, 10 October
  • ប្រភព: GSM Arena
  • Tag: ថេបប្លេត