ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Seagate បាន​ចេញ HDD ទំហំ 12000GB បន្ថែម​ទៀត ស្រួល​ទុក​វីដេអូ 4K

ក្រុមហ៊ុន Seagate បាន​ចេញ HDD ទំហំ 12000GB បន្ថែម​ទៀត ស្រួល​ទុក​វីដេអូ 4K

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Seagate គឺជាក្រុមហ៊ុន បច្ចេកវិទ្យា ខាងបង្កើត និងលក់ Hard Drive​ ដ៏ល្បីល្បាញមួយ  សម្រាប់កុំព្យូទ័រ នា​ពេល បច្ចុប្បន្ននេះ។​​ ក្រុមហ៊ុន Seagate បានខិតខំ យ៉ាងខ្លាំង ក្នុងការបង្កើត Hard Drive ថ្មីៗរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុន ដទៃខាងផ្នែក ទីផ្សារ។ ហើយប៉ុន្មានថ្ងៃមុននេះ Seagate ទើបបាន ប្រកាសចេញនូវ ទំហំ 10TB ជាមួយតម្លៃ 534$ ឯណោះ។

cover

Final 1000x150 copy

ថ្មីៗនេះទៀតក្រុមហ៊ុនមួយនេះដដែលបានប្រកាស ចេញដោយ ពង្រីកទំហំ HDD កាន់តែធំ មួយទៀតហើយ។ ដោយលើកនេះ ទំហំដល់ទៅ 12TB​ ឯណោះ និងមានឈ្មោះ ដដែលថា Barracuda Pro ។ វាជា HDD សម្រាប់ ប្រើប្រាស់ តែជាមួយ ម៉ាស៊ីន Desktop ឬកុំព្យូទ័រ លើតុប៉ុណ្ណោះ ក្នុងទំហំ 3.5 អ៊ីញ។ Barracuda Pro មានវិមាត្រ 14.7 x 10.19 x 2.61 សង់ទីម៉ែត្រ ទម្ងន់ត្រឹមតែ 650 ក្រាម ទំហំ Cache ដល់ទៅ 256MB ក៏ដូចជាល្បឿន រង្វិលជុំនៃ Hard Disk មានសន្ទុះដល់ 7200 ជុំក្នុង មួយនាទី ដែលអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ ចេញចូល ក៏ដូចជា ធ្វើការ Copy ឯកសារ បានលឿនបំផុត ដល់ទៅ 220MB ក្នុង 1 វិនាទី។ បើប្រៀបធៀប ទៅសន្ទុះល្បឿន គឺដូចទៅនឹង 10TB ក្រុមហ៊ុន Seagate ចេញលើក មុនដដែល គ្រាន់តែលើកនេះ ក្រុមហ៊ុនបាន ពង្រីកទំហំ ផ្ទុកកាន់តែ ធំប៉ុណ្ណោះ ហើយគោលដៅនៃ HDD នេះ នោះគឺសម្រាប់ ផ្ទុកវីដេអូធំៗ ក៏ដូចជា 4K AR​ និង VR ជាដើម។ Barracuda Pro នឹងត្រៀមចេញ លក់នាប៉ុន្មានខែ ខាងមុខនេះ ជាមួយតម្លៃ 530$ បូករួមទាំង ការធានា 5 ឆ្នាំទៀតផង។

ការបញ្ចេញ 12TB របស់ Seagate លើកនេះ គឺជាភាពអស្ចារ្យ នៃក្រុមហ៊ុន មួយនេះក៏មាន ភាពជឿនលឿន ខ្ពស់ផងដែរ ដោយខ្លួនមាន HDD ទំហំធំ ជាងគេលើលោក បែបនេះ។ ហើយ Hard Disk នេះអាច វត្តមាន នៅក្នុងស្រុក ខ្មែរយើងដែរ ដោយតម្លៃថ្លៃជាង បន្តិចទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:25 AM, 10 October
  • ប្រភព: Extreme Tech
  • Tag: Accessories