ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    EVGA បញ្ចេញ Motherboard ស៊េរី​ថ្មី ដែល​ប្រើ​ប្រាស់ Chipset Z370

EVGA បញ្ចេញ Motherboard ស៊េរី​ថ្មី ដែល​ប្រើ​ប្រាស់ Chipset Z370

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

EVGA គឺជាម៉ាកផលិតផល ដែលពេញនិយមបំផុតក្នុងការផលិតក្រាហ្វិចកាត សម្រាប់ប្រើប្រាស់ ជាមួយនឹងម៉ាស៊ីន Desktop ហើយក៏មានផលិតផល ផ្សេងៗទៀតជាច្រើន ដែលមានអ្នកគាំទ្រ ជាច្រើន ទៅលើ គុណភាព និងសមត្ថភាពរបស់ EVGA។ សម្រាប់ឆ្នាំនេះ EVGA នឹងឈានជើងមួយ កម្រិតទៀត គឺនាំយក Motherboard របស់ខ្លួន ចូលក្នុងទីផ្សារ ដើម្បីប្រជែងនឹង ដៃគូជាច្រើន ដែលអតិជន អាចជ្រើសរើសយក 3 ជម្រើស ចាប់ពីម៉ូឌែលកំពូល ម៉ូឌែលធុនកណ្ដាល និងម៉ូឌែលទាប ជាងគេ តាមទឹកលុយ និងសមត្ថភាព ដែលវាអាចធ្វើទៅបាន។

1

Final 1000x150 copy

ជាមួយនឹង Motherboard ថ្មីនេះ EVGA បានបំពាក់មកជាមួយនឹង មុខងារពិសេសៗជាច្រើន ដែលអាចប្រជែងនឹង មុខងារមាននៅលើ Motherboard របស់ក្រុមហ៊ុន ផ្សេងៗទៀតបាន ដោយ 3 ជម្រើសរួមមានដូចជា៖

  • EVGA Z370 Classified K Motherboard
  • EVGA Z370 FTW Motherboard
  • EVGA Z370 Micro Motherboard

Motherboard ទាំង 2 នេះប្រើប្រាស់ Socket LGA 1151 ដូចទៅនឹង CPU ជំនាន់ទី 6 និងទី 7 ផងដែរ មានន័យថា អ្នកអាច Upgrade ឡើង Motherboard បាន តែអ្វីដែលជាចំនុច អវិជ្ជមាននោះគឺ Motherboard នេះប្រើ Chipset ថ្មី ដូច្នេះការប្រើ CPU ជំនាន់ទី 6 និងទី​ 7 អ្នកនឹងបាត់បង់នូវ មុខងារសំខាន់ៗ មួយចំនួន​ ដែលដំណើរការ តែនៅលើ Motherboard ប្រើ Chipset ថ្មីប៉ុណ្ណោះ។ ចំនុចពិសេសមួយ ដែលគួរឲ្យ កោតសរសើរ EVGA ផងដែរនោះគឺ Motherboard ទាំង 3 ស៊េរីនេះអាចឲ្យយើង ធ្វើការ SLI ក្រាហ្វិចកាតរបស់ nVIDIA បាន 2 ដើម តែមិនអាច ធ្វើការ Crossfire របស់ AMD បានឡើយ។

2

មិនតែប៉ុណ្ណោះ Motherboard ទាំង 3 មានគុណសម្បត្តិប្លែគពីគ្នាទៅលើចំនួនដូច រូបភាពខាងក្រោម ហើយអ្វីដែល សំខាន់មួយ ផ្សេងទៀតនោះគឺ វាមានធានាដល់ ទៅរយៈពេល 3 ឆ្នាំពីក្រុមហ៊ុន តែម្ដង ដោយត្រៀម នឹងចេញលក់ ឆាប់ៗនេះឯង តែមិនបានបញ្ជាក់ ប្រាប់ឲ្យដឹងពីកាល បរិច្ឆេទច្បាស់លាស់ នៅឡើយទេ ម្យ៉ាង CPU Intel ជំនាន់ទី 8 ក៏ពុំទាន់ចេញលក់ក្នុង ទីផ្សារផងដែរ។ នេះគឺជាដំណឹងល្អ សម្រាប់អ្នកត្រៀម តម្លើងម៉ាស៊ីន Desktop ថ្មីៗ ព្រោះបើអ្នក មិនចង់ប្រើ Motherboard ម៉ាកដដែលៗ អាចសាកល្បង ជាមួយនឹង EVGA បានជាមួយនឹងការ ធានាច្រើនឆ្នាំ ថែមទៀតផង តែប្រហែលជាត្រូវកម្មង់តាម Online ទើបបាន។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:45 AM, 10 October
  • ប្រភព: EVGA
  • Tag: កុំព្យូទ័រ