ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Apple កំពុង​ស៊ើប​អង្កេត​ទៅ​លើ iPhone 8 / 8 Plus ដែល​មាន​បញ្ហា​ប៉ោងថ្ម!

Apple កំពុង​ស៊ើប​អង្កេត​ទៅ​លើ iPhone 8 / 8 Plus ដែល​មាន​បញ្ហា​ប៉ោងថ្ម!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាដំណឹងចុងក្រោយគេបង្អស់ ដែលសរុប នៃចំនួន iPhone 8 និង iPhone 8 Plus ចំនួន 7 គ្រឿង ដែលជួបបញ្ហាដូចគ្នា គឺប៉ោងថ្ម និងធ្វើឲ្យ ហើបអេក្រង់ តែមិនបណ្តាល ឲ្យគ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់ទេ ដោយសារវា មិនទាន់ផ្ទុះ។ តាមជំហ៊ានដំបូង គេសន្និដ្ឋានថា នេះជាសំពាធ រវាងអេក្រង់ និងតួខ្លួនរបស់ iPhone ជំនាន់ចុងក្រោយនេះ កៀបថ្មខាងក្នុង ខ្លាំងពេក ធ្វើឲ្យថ្មឡើងប៉ោង និងសំណាង ដែលមិនផ្ទុះ។

cover

Final 1000x150 copy

ហេតុការណ៍នេះ កើតឡើងដំបូងលើអ្នកប្រើប្រាស់នៅក្នុងប្រទេសជប៉ុន និងតៃវ៉ាន់មុនគេ បន្តទៅកាន់ កាណាដា, ចិន, ក្រិក និងហុងកុង។ ដំណឹងនេះ បានជ្រាបដល់ Apple ហើយ តែហាក់ដូចជានៅ ស្ងប់ស្ងាត់នៅឡើយ និងមិនទាន់មាន ការឆ្លើយតបពី Apple នៅឡើយទេ នាពេលនេះ។

អ្នកប្រើប្រាស់ម្នាក់បានប្រាប់ថា គាត់ដាក់សាកបញ្ចូលថ្ម iPhone ជាមួយឆ្នាំង សាក និងខ្សែហ្ស៊ីន ចេញពីប្រអប់ ថ្មីតែម្តង រួចថ្មក៏ចាប់ផ្តើម ឡើងប៉ោង ដល់ថ្នាក់ហើប អេក្រង់តែម្តង និងសំណាងហើយ ដែលមិនផ្ទុះ។ ដំបូងបញ្ហានេះ បានកើតឡើង ត្រឹមអ្នកប្រើប្រាស់ ប៉ុន្មាននាក់ នៅតៃវ៉ាន់ និងជប៉ុន ដូចការរៀបរាប់ ខាងលើ តែវាបានបន្ត កើនឡើងដល់អ្នក ប្រើប្រាស់នៅ ប្រទេសផ្សេងៗទៀត ដូច្នេះវាអាចក្លាយ ជាបញ្ហាធ្ងន់ធ្ងរ នាពេលខាងមុខ ប្រសិនបើគ្មានការ ដោះស្រាយ ទាន់ពេល។

1506907818039 iphone-87 split8

Apple បានសន្យាថា នឹងស៊ើបលើបញ្ហានេះ តែវាបានធ្វើឲ្យអ្នក ប្រើប្រាស់ iPhone ទាំង 2 ម៉ូឌែល បង្កើនការយកចិត្ត ទុកដាក់លើស្មាតហ្វូន របស់ពួកគេ និងបង្កើនការប្រុង ប្រយ័ត្នផងដែរ ដើម្បីជៀសវាង ពីការផ្ទុះ ជាយថាហេតុ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:33 AM, 10 October
  • ប្រភព: Pocket Now
  • Tag: ទូរស័ព្ទ