ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ព័ត៌មាន​ផ្លូវ​ការ​ចេញ​ឲ្យ​ដឹង​ហើយ​ថា Galaxy S9 ឆ្នាំ​ក្រោយ​នឹង​មាន 2 ម៉ូឌែល​ដដែល

ព័ត៌មាន​ផ្លូវ​ការ​ចេញ​ឲ្យ​ដឹង​ហើយ​ថា Galaxy S9 ឆ្នាំ​ក្រោយ​នឹង​មាន 2 ម៉ូឌែល​ដដែល

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះមិនមែនជាដំណឹងប្លែកទៀតនោះទេសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Samsung ដោយ Samsung បានបញ្ចេញ កំពូលស្មាតហ្វូនត្រកូល S របស់ខ្លួនចំនួន 2 ម៉ូឌែល ចាប់តាំងត្រកូល Galaxy S6 មកម្លេះ គឺបាន 3 ជំនាន់ហើយ ហើយឆ្នាំក្រោយនេះ (2018) ក្រុមហ៊ុនយក្សទី 1 របស់កូរ៉េខាងត្បូង មួយនេះ នឹងបញ្ចេញ Galaxy S9 ចំនួន 2 ម៉ូឌែល ថ្មីផ្សេងទៀត ដូចការចេញ Galaxy S8 និង S8+ នាដើមឆ្នាំ 2017 នេះផងដែរ។

1

Final 1000x150 copy

ដំណឹងផ្លូវការនេះធ្វើឡើងនៅពេល Samsung បានចាប់ផ្ដើមផលិត Firmware ថ្មីសម្រាប់ ប្រើប្រាស់នៅលើ ម៉ាស៊ីន S9 ទាំងពីរនោះ ដែលមានលេខ សំគាល់ដូចជា៖

  • G960FXXU0AQI5
  • G965FXXU0AQI5

ដោយយោងតាមលេង Firmware នេះយើងអាចប្រាប់ឲ្យដឹងបានថា Galaxy S9 នឹងមានលេខ សម្គាល់ម៉ូឌែល ម៉ាស៊ីន SM-G960 និង SM-G965 សម្រាប់ Galaxy S9+។

2

ដូច្នេះមិនយូមិនឆាប់នោះទេ ព័ត៌មានជុំវិញការមកដល់របស់ Galaxy S9 និង S9+ នឹងចាប់ផ្ដើម ជាបន្តបន្ទាប់ រហូតដល់ថ្ងៃប្រកាស ចេញនាឆ្នាំក្រោយនេះ ដោយកាល S8 និង S8+ បង្ហាញខ្លួន គឺនៅខែ 3 ហើយចេញលក់ ក្នុងទីផ្សារនាខែ 4 ហេតុនេះ Samsung អាចនឹងបន្ត ជ្រើសរើសយកថ្ងៃ ប្រកាសចេញ និង ចេញលក់ S9/S9+ ចូលទៅក្នុងទីផ្សារ ដូចទៅនឹង Galaxy S8/S8+ អញ្ចឹងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:05 AM, 10 October
  • ប្រភព: Sam Mobile
  • Tag: ទូរស័ព្ទ