ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ទាំង​នេះ​ជា​កញ្ចប់ Icon Packs ដាក់​អោយ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រយៈ​ពេលខ្លី!

ទាំង​នេះ​ជា​កញ្ចប់ Icon Packs ដាក់​អោយ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រយៈ​ពេលខ្លី!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់រួចមកហើយ ថាកម្មវិធីអ្វី ដែលហៅ Icon Packs ឬយើងហៅថា កញ្ចប់ Icon សម្រាប់យកប្តូរ រូបរាងរចនាបថ Icon នៅលើ Homescreen ដើម ក្នុងប្រព័ន្ធ ប្រតិបត្តិការ Android នីមួយៗ។ ហើយការ ប្រើប្រាស់ Icon Packs ងាយស្រួល ជាងការដំឡើង Launcher ផ្សេងៗ ដោយគ្រាន់តែដំឡើង កម្មវិធី Icon packs ណាមួយរួច អ្នកអាចផ្លាស់ប្តូរ Icon លើ Homescreen បានភ្លាម ដោយមិនប៉ះពាល់ ទៅលើ Settings ផ្សេងៗឡើយ។

Cover

Final 1000x150 copy

ម្យ៉ាងវិញទៀត ដោយសារតែអត្ថប្រយោជន៍ ក្នុងការកែលម្អ រចនាបថ Icon បានបែបនេះ ទើបយើងចង់ណែនាំ នូវកម្មវិធី ជាកញ្ចប់ Icon Packs នេះ មកណែនាំដល់អ្នក ទាំងអស់គ្នា ក្នុងការសាកល្បង។ ហើយតំណរ នៅខាងក្រោម គឺមានកម្មវិធីនេះ ចំនួន 5 ដែលអ្នក អាចសម្លឹង មើលរូបភាព ខាងក្រោម ដើម្បីរករូបរាង Icon ណាមួយ ដែលអ្នកពេញចិត្ត និងចិត្តចង់យក ទៅប្តូរ រួចចាំទាញយក។​

  1. ចុចត្រង់នេះ ទាញយកកម្មវិធី Redox

Pic 1

  1. ចុចត្រង់នេះ ទាញយកកម្មវិធី Flix Pixel

Pic 2

  1. ចុចត្រង់នេះ ទាញយកកម្មវិធី Memeis

Pic 3

  1. ចុចត្រង់នេះ ទាញយកកម្មវិធី Animus UI

Pic 4

  1. ចុចត្រង់នេះ ទាញយកកម្មវិធី Krix

Pic 5

សូមបញ្ជាក់ផងដែរថា កញ្ចប់ Icon ខាងលើនេះ គឺបានដាក់អោយទាញយក ដោយមិនគិតថ្ងៃ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូចនេះសង្ឃឹមថា មិត្តអ្នកអាន ដែលពេញចិត្ត អាចទាញយកបាន ទាន់ពេល។ ការផ្លាស់ប្តូររូបរាង នៃ Icon លើស្មាតហ្វូន របស់អ្នក ក៏ជាចំនុចល្អ មួយដែរ ដើម្បីលម្អដល់ កម្មវិធីខាងក្នុង និងមិនធ្វើអោយ ការប្រើប្រាស់ មានភាពដដែលនោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 8:44 AM, 10 October
  • ប្រភព: Phone Arena
  • Tag: កម្មវិធី & ហ្គេម