ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone 7 ជាប់​ឈ្មោះ​ជា​ទូរស័ព្ទ​ទទួល​បាន​ការ​ទិញ​ច្រើន​បំផុត​នៅ​ទូទាំង​ពិភពលោក ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ 2017

iPhone 7 ជាប់​ឈ្មោះ​ជា​ទូរស័ព្ទ​ទទួល​បាន​ការ​ទិញ​ច្រើន​បំផុត​នៅ​ទូទាំង​ពិភពលោក ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ 2017

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីខែកញ្ញា ឆ្នាំ2016 ក្រុមហ៊ុន Apple បាន​ធ្វើការ​ដាក់​បង្ហាញនូវ​វត្តមាន iPhone 7 & 7 Plus ទៅ​អោយ​គ្រប់​គ្នា បានឃើញ ហើយបើគិតមកទល់ពេលនេះ វាមានរយៈពេល 1ឆ្នាំដែរហើយ សម្រាប់​ការ​ប្រើប្រាស់។ ​ចុះមិត្តអ្នកអានទាំងអស់គ្នា មានបានដឹងទេថា iPhone 7 ទទួលបាន​លទ្ធផល​យ៉ាង​ណា​ពី​​ការ​លក់ ទៅកាន់ទីផ្សារពិភពលោក? បើយោងទៅតាមក្រុមហ៊ុន IHS Markit បានអោយដឹងថា iPhone 7 គឺជាស្មាតហ្វូនលក់ដាច់បំផុតនៅទូទាំងពិភពលោកក្នុងឆមាសទី 1ដើមឆ្នាំ 2017 ខណៈ iPhone 7 Plus គឺទទួលបានលេខរៀងទី2 ទៅវិញ បើទោះជាស្មាតហ្វូនមួយនេះ មានកាមេរ៉ាភ្លោះក៏ដោយ។

Cover

Final 1000x150 copy

ឥលូវខ្ញុំសូមរំលឹកពីលក្ខណៈសម្បត្តិខ្លះៗ ពី iPhone 7 ដូចខាងក្រោមនេះ៖

  1. រចនាបទ

ចំពោះ iPhone 7 នេះ មិនសូវជាខុសពី iPhone 6s ប៉ុន្មានទេ ដោយគ្រាន់តែផ្ទៃ ខាងក្រោយ មានការ ឌីហ្សាញឡើង ពណ៌ថ្មី ដែលមានតួខ្លួន អាលុយមីញ៉ូមដដែល តែគ្រាន់តែ លាបពណ៌ខ្មៅ រលោងក្រិបថ្មី (high-gloss) ដែលមើល ទៅស្រដៀង នឹងកញ្ចក់ ហៅថាពណ៌ Jet Black រីឯពណ៌ផ្សេង ទៀតនៅមាន ពណ៌ធម្មតា លើអាលុយមីញ៉ូម ដដែល និងការកែប្រែ ខ្សែអង់តែន ទៅជ្រុងគែម លើក្រោមវិញ, កាមេរ៉ា​លៀន​ចេញ មកចំនួន 1 គ្រាប់, ចំនែកឯ Flash ពន្លឺ True Tone ចំនួន 4 គ្រាប់ ផ្តល់ពន្លឺខ្លាំង ជាងមុន 50 ភាគរយ, ផ្ទៃខាងមុខ ដដែល ជាមួយប៊ូតុង Home ប្រែជាប៊ូតុង Touch វិញ ហើយអាចសង្កត់ ប្រើជា 3D Touch បាន,​ ប៊ូតុង Power នៅផ្នែកខាងស្តាំ ដដែល, កុងតាក់បិទ បើក Silent និងប៊ូតុង សំលេងនៅ​ផ្នែក ខាងឆ្វេង ដដែល ដោយឡែក នៅផ្នែក ខាងក្រោម លែងឃើញ មានរន្ធដោតកាស ទៀតហើយ នៅ​តែ​រន្ធស្រូប សំលេង, រន្ធបំពង សំលេង និងរន្ធដោតសាក បញ្ចូលថ្ម Lightning នៅដដែល ហើយផ្នែក ខាង​លើនៅទទេរ ស្អាតដដែល។ ថែមពណ៌ ថ្មីចំនួន 2 ទៀតដូចជា​ ពណ៌ខ្មៅរលោង និងពណ៌ខ្មៅងងឹត ដែលនៅមាន បន្តពណ៌ កុលាបមាស, ពណ៌ទឹកមាស ដដែល។

Pic 1

  1. ការបង្ហាញរូបភាព

ចំពោះ iPhone 7 មានអេក្រង់របស់វា នៅត្រឹម 4.7 អ៊ីញដដែល, ការបង្ហាញរូបភាព ដល់កម្រិតច្បាស់ 1334×750 ភិចសែល, ដង់ស៊ីតេ អេក្រង់ទំហំ 326ppi, និងប្រើប្រាស់ កញ្ចក់ប្រភេទ Retina HD Display ដែលបង្ហាញ រូបភាពបាន ច្បាស់ជាង iPhone 6s ប្រមាណ 25 ភាគរយ។

Pic 2

  1. កម្លាំងម៉ាស៊ីន

លើកនេះ iPhone 7 ប្រើប្រាស់បន្ទះឈីប Apple A10 Fusion ទំហំមាត្រ 16nm រត់បានដល់ល្បឿន 2.4GHz អមជាមួយ ស៊ីភីយូ 4 គ្រាប់ ដែលខ្លាំងជាង iPhone ជំនាន់មុនដំបូង 120 ដង, បំពាក់មក​ជាមួយ រ៉េម​ទំហំ 2GB ប្រភេទ LPDDR4, អង្គផ្ទុកទិន្នន័យ ចាប់ផ្តើមពី ជម្រើស 32GB, 128GB និង 256GB, ដំនើរការប្រព័ន្ធ ប្រតិបត្តិការ iOS10, ថាមពលថ្ម 1960mAh ។

Pic 3

  1. បច្ចេកវិទ្យា និង មុខងារពិសេសៗ
  • បច្ចេកវិទ្យាការពារមិនងាយជ្រាបទឹក IP67 អាចនៅក្រោម ទឹកជម្រៅ 1 ម៉ែត្រ ប្រមាណ 30 នាទី
  • ការសង្កត់ចុចប្រើមុខងារ 3D Touch បានច្រើនម្រាមដៃ
  • មានបច្ចេកវិទ្យា Optical image stabilization (ទប់រញ័រពេលថត)
  • ប៊ូតុង​ Home ថ្មី ជាប្រភេទ 3D Touch
  • គ្មានរន្ធដោតកាស ជំនួសដោយការប្រើរន្ធកាស ជាមួយរន្ធ Lightning និងមានតំណរ បំបែកទៅរន្ធដោត កាស 5mm ស្រាប់ក្នុងប្រអប់
  • ណែនាំពីកាសឥតខ្សែថ្មីហៅថា AirPod
  • មាន Speaker ជាប្រភេទសំលេង​ Stereo

 

  1. កាមេរ៉ា

iPhone 7 មានកាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែល ប្រភេទ iSight កាមេរ៉ា, មាន Aperture ទំហំ f1/8 អាចផ្តិតយក រូបភាពបានច្បាស់ ជាមួយ លេនចំនួន 6 ស្រទាប់ អមជាមួយ True Tone Flash ចំនួន 4 គ្រាប់ទៀតនោះ រូបថតចេញ មកកាន់តែ ភ្លឺច្បាស់ល្អ, ថតវីដេអូ បានដល់ កម្រិត 2160 ភិចសែល ក្នុង ល្បឿន 30 fps រីឯកាមេរ៉ា មុខទំហំ 7 មេហ្គាភិចសែល។ ថែមទាំងស្គាល់ RAW file ទៀតផង។ មាន សេនស័រថ្មី ដែលអាច ចាប់យករូបភាព បានល្បឿនលឿន ជាងមុន 60 ភាគរយ។

Pic 4

ខាងក្រោមនេះជា វីដេអូបង្ហាញលក្ខណៈសម្បត្តិ របស់ iPhone 7 ជាមួយនឹង 7 Plus ដោយក្រុម ការងារខេមបូរីផត៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 3:48 PM, 09 October
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ