ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Nikon D850 កាមេរ៉ា​ទទួល​ពិន្ទុកប់ 100 លើ 100 ពី DxOMark

Nikon D850 កាមេរ៉ា​ទទួល​ពិន្ទុកប់ 100 លើ 100 ពី DxOMark

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមអ្នកជំនាញ DxOMark មិនត្រឹមតែវាយ​តម្លៃ និង​ឲ្យ​ពិន្ទុទៅលើកាមេរ៉ា​របស់​ស្មាត​ហ្វូនប៉ុណ្ណោះទេ តែក្រុម​នេះ​ក៏​វាយ​តម្លៃទៅ​លើ​ម៉ាស៊ីនកាមេរ៉ាពពួក DSLR ផងដែរ ហើយលើកនេះ​ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន ជាមួយនឹងពិន្ទុកប់ស៊េរីរបស់កំពូលកាមេរ៉ាថ្មីរបស់ Nikon ម៉ូឌែល D850 ដែលកំពុងធ្វើឲ្យអ្នក​ស្រលាញ់​​កាមេរ៉ាលង់ស្នេហ៍ចង់បានវាកាន់ក្នុងដៃចុចថតរូប។

1

Final 1000x150 copy

ម៉ាស៊ីនកាមេរ៉ា ដែលឈរនៅក្នុងតារាងកំពូលរបស់ DxOMark មុនពេល D850 បង្ហាញខ្លួននោះគឺ SONY A7RII ដែលទទួលបានពិន្ទុ 98 លើ 100 តែសម្រាប់សមត្ថភាពក្នុងការថតរូបទូទៅ និងជាក់ស្ដែង យើង​ពិតជាពិបាកក្នុងការប្រាប់អំពីភាពខុសប្លែកគ្នារវាងសមត្ថភាពថតយករូបភាព​របស់ម៉ូឌែល​ទាំងពីរនេះ​ខ្លាំង​ណាស់ ព្រោះសុទ្ធសឹងជាកំពូលម៉ាស៊ីន DSLR ដែលអាចថតរូបបានកប់មិនធម្មតា។ យ៉ាងណា​ក៏​ដោយ ការជីកឲ្យកាន់តែស៊ីជម្រៅទើបអាចធ្វើការបងស្រាយបានថា D850 មានសមត្ថភាពប្រសើរជាង ព្រោះ​វាចេញក្រោយ ហើយ Nikon បានសិក្សាអំពី D810 របស់ខ្លួនបានច្រើន ដោយចេញកន្ទុយ 50 នេះ​មកគឺវាកែប្រែខ្លួនបានល្អឥតខ្ចោះទៅហើយ។

2

ការដែលទទួលបានពិន្ទុ 100 លើ 100 នេះពុំមែនមានន័យថា D850 ទទួលបាន​ពិន្ទុគ្រប់មុខងារ​ទាំង​អស់​ឡើយ គឺថាវាគ្រាន់តែជាពិន្ទុរួមក្នុងការវាយតម្លៃប៉ុណ្ណោះ។ ជាក់ស្ដែងដូចរូបភាពខាងក្រោម អ្នកទាំងអស់​គ្នា​អាចមើលឃើញស្រាប់ គឺក្រុមជំនាញ DxOMark បានធ្វើការប្រៀបធៀបជាមួយ​នឹងម៉ាស៊ីន​កាមេរ៉ា​ផ្សេងៗ​ទៀត។

៣ ៤

មូលហេតុគោល ដែលអាចធ្វើឲ្យ D850 ទទួលបានពិន្ទុ 100 នេះគឺអាស្រ័យទៅលើសេនស័រពពួក BIS ដំបូង​គេរបស់វានឹងឯង គឺថាវាជាប្រភេទសេនស័រថ្មី បែប Full-Frame  ដែលអាចចាប់យករូបភាព​បាន​ក្នុង​កម្រិត​ធំខ្លាំងដល់ទៅ 45.7 មេហ្គាភិចសែល ធ្វើឲ្យសាច់រូបភាពមួយប៉ុសៗពូពេញទៅដោយគុណភាពខ្ពស់ ថែមទាំងអាចថតវីដេអូបានកម្រិត 4K ថែមទៀតផង។ ដូច្នេះ Nikon D850 នឹងគ្រងតំណែងកាមេរ៉ា DSLR ដែលមានសមត្ថភាពថតយករូបភាពបានច្បាស់ជាងគេ ហើយយើងនឹងរង់ចាំមើលបន្តទៀត ថាតើ​ក្រុមហ៊ុន​ផ្សេងៗទៀត នឹងបញ្ចេញអាវុធដើម្បីដណ្ដើមដំណែងនេះពី Nikon D850 បាន ឬក៏អត់!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:36 PM, 09 October
  • ប្រភព: PCGamer
  • Tag: កាម៉េរ៉ា