ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ទាញយក Launcher របស់ Galaxy Note 8 មក​ដាក់​លើ​ស្មាត​ហ្វូន Android របស់​អ្នក

ទាញយក Launcher របស់ Galaxy Note 8 មក​ដាក់​លើ​ស្មាត​ហ្វូន Android របស់​អ្នក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Galaxy Note 8 ជាស្មាតហ្វូនដែលកំពុងទទួលកា​រចាប់ អារម្មណ៍​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​ស្មាតហ្វូន​របស់ Samsung ទាំង​អស់ ដោយ​សារ​វា​មាន​ចំណុច​ពិសេស ល្អៗជាច្រើន ហើយក៏មាន​តម្លៃ​មិន​សូវ​ជា​ធូរ​ថ្លៃ​ដែរ ធ្វើឱ្យយើងដែលជាអ្នកមានធុងធនាគាតូចនេះ ពិបាកនឹងបានវាប្រើមែនទែន។ ប៉ុន្តែមិនអីទេ ដោយ​សារពេលនេះយើងទាញយក Launcher របស់ Galaxy Note 8 មកដាក់លើស្មាតហ្វូន Android របស់​យើង​បា​ន​គ្រប់ៗគ្នា ហើយវាក៏ផ្តល់មកនូវបទពិសោធន៍ និងផ្ទៃប្រើប្រាស់បានល្អម្យ៉ាងដែរ ថែមទាំងមាន​ចំនុច​មួយចំនួន ពិសេសជាង Launcher ដទៃទៀត។

cover

Final 1000x150 copy

នៅក្នុង Launcher នេះដែរ ខ្ញុំបានឃើញនូវចំណុចល្អៗមួយចំនួនដែរខុសពី Launcher ដទៃទៀតដូចជា ៖

  • អាចលាក់ App មិនឱ្យឃើញ
  • មាន Theme និង Wallpaper ស្អាតៗជាច្រើនដាក់ឱ្យទាញយក Free
  • មាន Toggle និង Navigation មុខងារផ្លូវកាត់ជាច្រើន ងាយស្រួលចុច
  • បង្ហាញទំហំរ៉េមកំពុងប្រើប្រាស់ និង Clear វាដោយគ្រាន់តែចុចពីលើ
  • មានកម្មវិធី Note Boost សម្រាប់សម្អាត Cache និង រ៉េម
  • អាចកំណត់ Animation ក្នុងការអូស Menu ទៅមក

ក្រោយពីបានសាកល្បងប្រើប្រាស់ Launcher របស់ Galaxy Note 8 នេះមកខ្ញុំគិតថា នេះជា Launcher ដ៏ល្អមួយសម្រាប់លោកអ្នកអាចទាញយកទៅប្រើប្រាស់បាន ព្រោះវាមានចំណុចល្អ និងមុខងារសំខាន់មួយចំនួនដែរ ហើយការប្រើប្រាស់វាវិញ គឺរហ័សរហួនល្អមែនទែន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:29 PM, 09 October
  • ប្រភព: Play Store
  • Tag: កម្មវិធី & ហ្គេម