ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Apple លែងមានការដាក់​នូវ​កម្មវិធី និង​ហ្គេម​មិន​គិត​ថ្លៃប្រចាំ​សប្ដាហ៍​ទៀត​ហើយ

Apple លែងមានការដាក់​នូវ​កម្មវិធី និង​ហ្គេម​មិន​គិត​ថ្លៃប្រចាំ​សប្ដាហ៍​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជារៀងរាល់សប្តាហ៍ រឺ នៅចុងខែ App Store តែងតែ​ធ្វើ​ការ​ផ្តល់​​ជូន​​នូវ​ហ្គេម និង​កម្មវិធី​ដែល​ធ្លាប់​គិតថ្លៃ​ដល់​​អ្នក​​ប្រើ​ប្រាស់​ឧបករណ៍ iOS​។ យើងខ្ញុំក៏ធ្លាប់ផ្សព្ធផ្សាយនូវកម្មវិធី និងទាំង​នោះ​ជា​រឿយៗ​ផងដែរ​ ដើម្បីអោយមិត្តអ្នកអានបានទាញយកមិនគិតថ្លៃនោះ។

cover

Final 1000x150 copy

ប៉ុន្តែប៉ុន្មានសប្ដាហ៍នេះតាំងពី Apple​ ប្រកាសចេញកំពូលស្មាតហ្វូនរបស់ខ្លួន និងបើកអោយប្រើប្រាស់ iOS​ 11 ជាផ្លូវការមក គឺបាត់ស្រមោលឈឹងនៃការដាក់អោយទាញយកកម្មវិធី និង ហ្គេម​មិនគិតថ្លៃ​នៅ​ក្នុង App Store​។ នេះប្រហែលជា Apple ត្រូវបានបិទហើយសម្រាប់ iOS 11​ នេះ​ ដោយចង់ទាំងលក់​ស្មាត​ហ្វូន​​ដាច់ហើយ និង​លក់កម្មវិធីដាច់ទៀត។ ដោយយោងតាមពត៌មានដែលបានចេញផ្សាយរបស់ Gadgethack បានអោយដឹងថាក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្ដូរ អោយមានការចេញកម្មវិធី​និងហ្គេម​តែ iOS​ 11 នេះឡើងទៅនោះទេ ដូច្នេះហើយទើបធ្វើអោយមានការ​កកស្ទះ​សម្រាប់ការចេញ​ហ្គេម​និង​កម្មវិធី​​​មិនគិតថ្លៃនោះ។ ដោយខ្លួនបានធ្វើការកែប្រែនូវ App Store ថ្មី​សម្រាប់ iOS 11 មួយរយៈសិន​ដូច្នេះហើយទើបប៉ុន្មានសប្ដាហ៍នេះរាងស្ងាត់នោះឯង ហើយសម្រាប់អ្នកដែលមិនទាន់ឡើងដល់ iOS 11 នោះ​​ប្រញាប់ឡើងអោយហើយទៅពីព្រោះកម្មវិធីពិសេស​នៅលើ iOS​ 10 អាចនឹងលែងមានហើយ។

pic 1

ការធ្វើបែបនេះផងដែរនេះដោយសារការដាស់តឿនសម្រាប់អ្នកប្រើប្រាស់ ឧបករណ៍ iOS អោយប្រញាប់​ឡើ​ងទៅ iOS ជំនាន់ថ្មីរបស់ខ្លួន ដើម្បីអោយមានការអភិវឌ្ឍតែមួយជំនាន់​នោះ។ ហើយការត្រលប់​នៃ​កម្មវិធី​ហ្គេមដែលឥតគិតថ្លៃប្រចាំសប្ដាហ៍នោះក៏ Apple មិនបានបង្អង់យូរដែរ អាចនឹងមកវិញនៅពេល​ឆាប់ៗ​​នេះ​ផងដែរ​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:24 PM, 09 October
  • ប្រភព: Phone Arena
  • Tag: កម្មវិធី & ហ្គេម