ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Asus VivoBook Pro 15 កម្រាស់​ស្តើង, ក្រាហ្វិច 1050 4GB, អាច​រក​ទិញ​បាន​នៅ​ក្នុង​ប្រទេស​យើង

Asus VivoBook Pro 15 កម្រាស់​ស្តើង, ក្រាហ្វិច 1050 4GB, អាច​រក​ទិញ​បាន​នៅ​ក្នុង​ប្រទេស​យើង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

VivoBook Pro 15 ជាកុំព្យូទ័រយួរដៃស៊េរីថ្មីក្នុងឆ្នាំ 2017 របស់ Asus ដែល វា​ទើប​តែ​មកដល់​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​ថ្មីៗ​នេះ​ទេ។ វាត្រូវ​បាន​រចនាយ៉ាងស្រស់ស្អាតទាក់ទាញ មានកម្រាស់ស្តើង ប៉ុន្តែ​មាន​កម្លាំង​ម៉ាស៊ីន​ល្អមែនទែន ដែលអ្នកចូលចិត្តលេងហ្គេម, ឌីហ្សាញ, និងកាត់តវីដេអូនោះ ប្រាកដ​ជា​បាក់​ចិត្ត​ទៅ​លើវាជាមិនខាន។ ចង់ដឹងថា តើកុំព្យូទ័រយួរដៃមានកម្រិតស្តើងមួយនេះ មានលក្ខណៈ​សម្បត្តិល្អ​អ្វី​ខ្លះ​​នោះ ខ្ញុំនឹងធ្វើការរបៀបរាប់ដូចតទៅ។

cover

Final 1000x150 copy1. រចនាបថ

តួខ្លួនទាំងមូលរបស់ VivoBook Pro 15 ត្រូវបានស្រោបដោយសារធាតុអាលុយមីញ៉ូមរលោងដ៏រឹងមាំ ដែល​មាន​កម្រាស់ស្តើងបំផុតក្នុងត្រកូល VivoBook ហើយក៏មានទម្ងង់ស្រាលជាងគេផងដែរ ត្រឹមតែ 2.3 គីឡូក្រាមប៉ុណ្ណោះ។ បើកគម្របឡើយ យើងនឹងឃើញមានអេក្រង់ទំហំ 15.6 អ៊ីង និងក្រាចុចពណ៌ខ្មៅ ដែល​មានគំលាតពីគ្នា 1.4 មីលីមែត្រ ជាមួយនឹងភ្លើងពណ៌ស ដែលអាចកំណត់កម្រិតពន្លឺបាន។ ហើយ​យើង​ក៏ឃើញមាន ស៊េនស័រស្គេនម្រាមដៃនៅលើ Track Pad ទៀតផង ពិតជាឡូយមែនទេន។ សម្រាប់​រចនាបថនេះ វាមិនកាចដូច Gaming Laptop ទេ វាត្រូវបានរចនាបែប Classic ដូចនេះវាសាកសម​ជាមួយ​មនុស្សគ្រប់គ្នាទាំងប្រុស និងទាំងស្រីតែម្តង។ 

1 2 32. អេក្រង់

អេក្រង់របស់វាគឺស្ថិតនៅលំដាប់ល្អមួយដែរ ដោយមានអេក្រង់ទំហំ 15.6 អ៊ីងជាប្រភេទអេក្រង់ការពារ​ចំណាំងផ្លាត ដែលមានសមត្ថភាពបង្ហាញរូបភាពក្នុងកម្រិត Full HD 1920 x 1080 ភិចស៊ែល។ អេក្រង់​នេះពិសេសត្រង់ថា វាប្រើប្រាស់បច្ចេកវិទ្យា Wide-View ដែលអាចមើលរូបភាពក្នុងទំហំមុំ 178 ដឺក្រេ​ឯណោះ ថែមទាំងមានកម្រិត NTSC 72% និងកម្រិតបង្ហាញពណ៌ sRGB ដល់ទៅ 100%។ ដូចនេះ​ការ​បង្ហាញរបស់វាគឺម៉ត់ច្បាស់ និងមានពណ៌ត្រឹមត្រូវល្អ បើទោះជាមើលពីគ្រប់ជ្រុងក៏ដោយ។ ហើយ​អ្វី​ដែល​ពិសេស​មួយទៀតនោះ គឺយើងអាច Output ទៅកាន់ Monitor ក្រៅបានដល់កម្រិត 4K Ultra HD ទៀត​ផង តាមរយៈរន្ធ USB Type-C ជំនាន់ 3.1 របស់វានេះ ; ហើយបើប្រើ USB Type-C នេះផ្ទេរទិន្នន័យ​វិញ គឺបានដល់ល្បឿន 5GB ក្នុងមួយវិនាទីឯណោះ។

4 53. កម្លាំងម៉ាស៊ីន

ថ្មីត្បិតតែរូបរាងតូច និងមានកំរាស់ស្តើងក៏ពិតមែន ប៉ុន្តែ ASUS បានកំណត់កម្លាំងម៉ាស៊ីនរបស់ VivoBook Pro 15 បានយ៉ាងល្អ ដោយវាបានបំពាក់មកនូវគ្រឿងម៉ាស៊ីនខាងក្នុងដូចជា៖

  • ស៊ីភីយូជំនាន់ទី 7 របស់ Intel Core i7 7700HQ មានល្បឿន 2.80 GHz និង Boost ល្បឿន​អតិបរមារបានដល់ 3.80 GHz
  • រ៉េមទំហំ 8GB DDR4 និងអាចបន្ថែមទៅដល់ 16GB
  • Hard Disk 1TB និងមាន Slot សម្រាប់ដាក់ SSD M.2 បាន 250GB ផងដែរ
  • ចំណែកក្រាហ្វិចវិញគឺមាន 2 គ្រាប់ ដោយមួយជារបស់ Intel HD Graphic 630 និងមួយទៀត​ជា​របស់ NVIDIA GTX 1050 ទំហំ 4GB

កម្លាំងម៉ាស៊ីនរបស់វានេះគឺពិតជាខ្លាំងមែនទែន វាមានកម្លាំងដូចជាម៉ាស៊ីន Gaming Laptop ស៊េរីថ្មីៗទៅ​ហើយ ដែល Asus បានអះអាងថា កម្លាំង Performance របស់ក្រាហ្វិចនេះដំណើរបានរលូនល្អ ជា​ពិសេស​ការលេងហ្គេម មិនឱ្យធ្លាក់ Frame ហើយអាច Edit វីឌីអូកម្រិត 4K UHD ក៏មិនឱ្យអ្នកទាស់​ចិត្ត​ឡើយ។

6 7

លើសពីនេះទៅទៀត វាក៏មានកង្ហារចំនួន 2 គ្រាប់ ដែលមានកម្លាំងខ្យល់ខ្លាំង វិលបានលឿន តែមាន​សំឡេង​ស្ងាត់ល្អ ដែលជួយដល់ការរក្សាសីតុណ្ហភាពក្នុងម៉ាស៊ីនរបស់អ្នកមិនឡើងកម្តៅខ្លាំង ជាពិសេស​គឺ​កម្តៅ​របស់ CPU និង GPU នៅពេលប្រើប្រាស់កិច្ចការធំៗ ឬលេងហ្គេមដែលមានក្រាហ្វិចធំៗ។

4. រន្ធដោត

សម្រាប់រន្ធដោតវិញ យើងទទួលបានច្រើនគួរសមដែរ ល្មមសម្រាប់ការប្រើប្រាស់បានគ្រប់មុខតែម្តង ក្នុង​នោះ​មាន​ដូចជា៖

  • រន្ធដាក់ SD Card ធំសម្រាប់អ្នកប្រើប្រាស់កាមេរ៉ាឌីជីថល
  • រន្ធកាស និងរន្ធស្រូបសម្លេងជាមួយគ្នា បើអ្នកមានកាស Gaming
  • រន្ធ USB 2.0 Type A ចំនួន 2
  • រន្ធ ចាក់សោរ
  • រន្ធសាកថ្ម
  • រន្ធដោតខ្សែ Network LAN
  • រន្ធ USB 3.1 Type A
  • រន្ធ HDMI 1.4
  • និងចុងក្រោយគេគឺ USB 3.1 Type-C ដែលអាចដោតបញ្ចូនទិន្នន័យ 5GB ក្នុងមួយវិនាទី ឬ Output ទៅកាន់ Monitor ក្រៅបានដល់កម្រិត 4K

85. លក្ខណៈពិសេសបន្ថែម

Laptop នេះមានចំណុចពិសេសធំៗ ចំនួន 2 បន្ថែមទៀត គឺ Speaker និងបច្ចេកវិទ្យាសាកថ្មលឿន ៖

Speaker របស់វាមានចំនួន 2 គ្រាប់ដែលត្រូវបានសហការជាមួយអ្នកជំនាញផ្នែកសម្លេង Harman / Kardon បានពាំនាំមកនូវការបញ្ចេញសម្លេងមានគុណភាពខ្ពស់ មានសម្លេងពិរោះរន្ដំ និងបាសបុកខ្លាំងល្អ ហើយក៏មានបញ្ចេកវិទ្យា Crystal Clear Sound ទៀតផង ដូចនេះសម្លេងបញ្ចេញមិនបែកនោះទេ បើ​ទោះ​អ្នកបើសម្លេងកប់ ក៏ដោយ។

9

VivoBook Pro 15 ត្រូវបានបំពាក់មកនូវ ថ្មទំហំ 3 Cells ជាប្រភេទ Polymer Battery ហើយបានភ្ជាប់​មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនទៀតផង ដែល Asus បានអះអាងថាវាសាកថ្មឡើងដល់ 60% ចំណាយពេលត្រឹមតែ 49 នាទីប៉ុណ្ណោះ។

10

អញ្ចឹងទាំងអស់នេះជាលក្ខណៈសម្បត្តិរបស់ Asus VivoBook Pro 15 យើងឃើញថាមាន​លក្ខណៈ​សម្បត្តិ​ល្អច្រើន កម្លាំងម៉ាស៊ីនមិនចាញ់ Gaming Laptop ទេ, អេក្រង់ក៏បង្ហាញបានដិតច្បាស់ល្អ, រចនាបថ​ក៏​ស្រស់ស្អាត, មានរន្ធដោតគ្រប់គ្រាន់, ថែមទាំងមានរន្ធបំពងសម្លេងកម្រិតខ្ពស់ដល់ទៅ 2 គ្រាប់​ទៀត​ផង។ Asus VivoBook Pro 15 នេះអ្នកអាចរកទិញវាបាននៅតាមហាងលក់កុំព្យូទ័រនានា ក្នុង​ព្រះរាជាណាចក្រកម្ពុជា ក្នុងតម្លៃ 999 ដុល្លារ ជាមួយនិងការធានា និងថែមជូនគ្រឿង Accessory ផ្សេងៗ​ជាច្រើន ទៅតាមហាងកុំព្យូទ័រផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:26 PM, 09 October
  • ប្រភព: Phearum
  • Tag: កុំព្យូទ័រ