ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះ​ជា​រូបភាព Concept របស់ OnePlus 6 អម​ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​មួយចំនួន

នេះ​ជា​រូបភាព Concept របស់ OnePlus 6 អម​ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​មួយចំនួន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើគិតមកទល់ពេលនេះ វាមានរយៈពេលជិត 3 ខែហើយ ដែលក្រុមហ៊ុន OnePlus បានបញ្ចេញនូវស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លួន នោះគឺ OnePlus 5 ដែលយើង ចូលចិត្ត ហៅថា 1បូក5។ បើនិយាយពី គុណភាព​ និង សមត្ថភាពរបស់ទូរស័ព្ទ មួយនេះ ក៏មិនចាញ់ស្មាតហ្វូន របស់ក្រុមហ៊ុនធំៗ ដែលល្បីនាពេល សព្វថ្ងៃនេះប៉ុន្មានទេ សូម្បីតែសមត្ថភាព នៃកាមេរ៉ាវិញ ក៏ថតបាន ច្បាស់ល្អ មិនមែនលំៗ នោះដែរ។ ហើយថ្ងៃនេះដែរ ខ្ញុំសូមនាំអារម្មណ៍ មិត្តអ្នកអាន ទាំងអស់គ្នា អោយមកទស្សនា រូបភាព Concept របស់ OnePlus 6 ជាថ្មីម្តងទៀត អមជាមួយវីដេអូ ដែលត្រូវបានគេ រចនាឡើង វិញម្តង។

Cover

Final 1000x150 copy

ហើយនេះគឺជាលក្ខណៈសម្បត្តិមួយចំនួន ដែលគេរំពឹងថា វាអាចនឹងមាននៅលើ OnePlus 6៖

  • មានអេក្រង់លាត ទំហំ 5.7-inch
  • អង្គចងចាំ ទំហំ 128GB
  • Ram ទំហំ 8GB
  • មានអាវក្រោះការពារទឹក IP68
  • ថាមពលថ្ម ទំហំ 3500mAh
  • កាមេរ៉ាខាងមុខ ទំហំ 13MP
  • កាមេរ៉ាភ្លោះខាងក្រោយ ទំហំ 16MP
  • បំពាក់បន្ទះឈីប Snapdragon 845
  • មានបង្កប់សេនស័រស្គេនម្រាមដៃក្នុងអេក្រង់
  • ប្រើប្រាស់ខ្សែសាកថ្មប្រភេទ USB-C

វីដេអូបន្ថែម៖

ទស្សនារូបភាពបន្តទៀត៖

Pic 1 Pic 2 Pic 3 Pic 4 Pic 5 Pic 6

ក្រោយពីបានទស្សនាបណ្តុំរូបភាព Concept របស់ទូរស័ព្ទ OnePlus 6 រួចមក តើអ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍ និង យោបល់ យ៉ាងណាដែរ? ហើយសម្រាប់ សមត្ថភាព និង បច្ចេកវិទ្យា ដែលគេចង់អោយ កើតមានលើ OnePlus 6 តើយល់ស្រប ដែររឺទេ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:57 AM, 09 October
  • ប្រភព: Techno Buffalo
  • Tag: ទូរស័ព្ទ