ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Zenfone 4 Selfie Lite មាន​កាមេរ៉ា​ច្បាស់​ល្អ កម្លាំង​ម៉ាស៊ីន​មធ្យម និង​មាន​តម្លៃ​ខ្ទង់ 150 ដុល្លារ

Zenfone 4 Selfie Lite មាន​កាមេរ៉ា​ច្បាស់​ល្អ កម្លាំង​ម៉ាស៊ីន​មធ្យម និង​មាន​តម្លៃ​ខ្ទង់ 150 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Oppo និង Vivo សុទ្ធសឹងតែមានឈ្មោះល្បី ខាងផលិតស្មាតហ្វូន អ្នកឯកទេសថតរូប Selfie ដែលមានកាមេរ៉ា ខាងមុខច្បាស់ល្អ និងមានមុខងារ ជំនួយបន្ថែមទៀត ដូចជា Bokeh Effect និង Beauty ជាដើម។ ហើយថ្មីៗនេះ ក្រុមហ៊ុន ASUS ដែលមានឈ្មោះ បោះសំលេងខ្លាំង ខាងផ្នែក កុំព្យូទ័រ និងស្មាតហ្វូននោះ ក៏បាន បញ្ចេញស្មាតហ្វូន 1 ម៉ូឌែលថ្មីទៀត ដើម្បីចូលរួម លើឆាកស្មាតហ្វូន ឯកទេស Selfie នឹងគេដែរ ខណៈតម្លៃរបស់វា មានភាពធូរថ្លៃ ជាងក្រុមហ៊ុនដទៃ។

1

Final 1000x150 copy

វាមានឈ្មោះជាផ្លូវការថា Zenfone 4 Selfie Lite ដែលក្រុមហ៊ុន Asus ផលិតជាពិសេសសម្រាប់ អ្នកចូលចិត្តថតរូប Selfie ព្រោះវាបានបំពាក់ មកនូវកាមេរ៉ាខាងមុខ ជាប្រភេទ Selfie Bits ដែលមានទំហំ 13 មេហ្គាភិចស៊ែល ជាមួយកម្រិត Aperture f/2.0 ហើយថែមទាំង មានភ្លើង Flash LED នៅផ្នែកខាងមុខទៀតផង ហើយ ជាពិសេសនោះ គឺវាថតបានមុំវែង ទៅដល់ 140 ដឺក្រេឯណោះ។ ម្យ៉ាងទៀត វាក៏មានមុខងារ ជំនួយមួយចំនួន ផងដែរដូចជា Portrait Mode, Beauty, មាន Filters ចំនួន 9 នៅពេលថត, និងអាចថតរូបភាព មានចលនា GIF ផងដែរ។

cover

ចំណែកកាមេរ៉ាខាងក្រោយរបស់វាវិញ មានទំហំ 13 មេហ្គាភិចស៊ែលដូចគ្នា ជាប្រភេទ PDAF ហើយក៏មាន មុខងារថតរូប បន្ថែមមកមួយចំនួន គួរឱ្យចាប់អារម្មណ៍ ផងដែរដូចជា ៖

  • Portrait Mode : ថតរូបព្រាលផ្ទៃខាងក្រោយ
  • Time lapse : ថតរូបភាពលឿន ដែលមានមុខងារសន្សំសំចៃថ្ម ឱ្យថតបានយូរ
  • Beauty : ថតរូបជំនួយសម្រស់
  • Panorama : ថតរូបខ្នាតវែង
  • Super Resolution Mode : ថតរូបភាពឱ្យមានកម្រិតច្បាស់ ដល់ 64 មេហ្គាភិចស៊ែល
  • ហើយការថតវីឌីអូវិញ វាអាចថតត្រឹមកម្រិត 1080p ជាមួយល្បឿន 30fps ហើយក៏មាន មុខងារទប់រំញ័រ 3-axis EIS ជំនួយផងដែរ។

2 3

 

សម្រាប់អេក្រង់ និងកម្លាំងម៉ាស៊ីនរបស់វាគឺស្ថិតនៅលំដាប់មធ្យមទេ ដោយវាបានបំពាក់ មកនូវ អេក្រង់ធំល្មមទំហំ 5.5 អ៊ីញ ជាប្រភេទ IPS LCD និងមានកម្រិត បង្ហាញរូបភាព HD 720 x 1080 ភិចស៊ែល ជាមួយដង់ស៊ីតេ អេក្រង់ 267 ppi ហើយវាជាប្រភេទ អេក្រង់ផុស 2.5D។ ម៉ាស៊ីនរបស់វាវិញ ត្រូវបានបែងចែកជា ពីរជំរើស គឺប្រើប្រាស់ ៖

  • បន្ទះឈីបរបស់ Qualcomm Snapdragon 425 / Snapdragon 430
  • មានស៊ីភីយូ Quad core ល្បឿន 1.4 GHz
  • មានក្រាហ្វិច Adreno 308
  • រ៉េមទំហំ 2GB / 3GB
  • អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 16GB / 32GB អាចបន្ថែម SD Card បានដល់ 256GB ទៀតផង។

ហើយចំណុចទូទៅមួយចំនួនទៀតមានដូចជា៖ អាចប្រើប្រាស់ស៊ីមកាតបាន 2, មានថ្មទំហំ 3,000 mAh ហើយប្រើប្រាស់ រន្ធសាកថ្ម microUSB 2.0, មានស៊ែនស័រ សម្គាល់ម្រាមដៃ នៅប៊ូតុង Home, និងដំណើរដោយ Android Nougat។

4

Zenfone 4 Selfie Lite មានបួនពណ៌សម្រាប់ឱ្យជ្រើសរើសដូចជា ពណ៌ខ្មៅ, ពណ៌ Mint Green, ពណ៌ផ្កាឈូក, និងពណ៌មាស។ ហើយតម្លៃ របស់វាវិញ គឺប្រហាក់ប្រហែលពី 156 ដុល្លារទៅ 176 ដុល្លារនៅតាមទីផ្សារ ប្រទេសមួយចំនួន ចំណែកទីផ្សារប្រទេស កម្ពុជាវិញ យើងនៅមិនទាន់ដឹង នៅឡើយទេ។ អញ្ចឹងទាំងនេះ ជាសមត្ថភាព និងលក្ខណៈសម្បត្តិ របស់ Zenfone 4 Selfie Lite ហើយតើអ្នក ទាំងអស់គ្នាយល់យ៉ាងណា ដែរចំពោះស្មាតហ្វូន ធុនមធ្យមមួយ ម៉ូឌែលនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:01 AM, 09 October
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ