ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្តេច​កាមេរ៉ា​ថ្មី Google Pixel 2 បង្អួត​រូបភាព​ដែល​ថតបាន!

ស្តេច​កាមេរ៉ា​ថ្មី Google Pixel 2 បង្អួត​រូបភាព​ដែល​ថតបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលដែលដាក់បង្ហាញ កំពូលស្មាតហ្វូន Google Pixel 2 និង Pixel 2 XL នោះ Google បានបង្ហាញពីសមត្ថភាព របស់កាមេរ៉ា ដែលបំពាក់លើ ស្មាតហ្វូនទាំង 2 នេះ រួចហើយ គឺថាវាអស្ចារ្យ ទោះបីជា ក្រុមហ៊ុននេះ ប្រើប្រាស់តែកាមេរ៉ា មួយគ្រាប់លើស្មាតហ្វូន នេះក៏ដោយ ក៏រូបភាពថត ចេញមក ព្រាលដាច់ផ្ទៃ ខាងក្រោយ មើលស្ទើរ តែមិនជឿថា ថតចេញពី ស្មាតហ្វូន កាមេរ៉ាមួយ។

cover

Final 1000x150 copy

បច្ចេកវិទ្យាលើកាមេរ៉ាថ្មីនេះ អាចថតរូប និងបង្កើតរូបភាពបានរហ័ស ជាមួយកម្រិត Dynamic លម្អិតច្បាស់ល្អ ជាមួយពណ៌ ធម្មជាតិរាប់លាន ស្រស់ស្អាតបែប ឆ្លាតវៃ អមជាមួយ បច្ចេកវិទ្យា HDR+ មិនឲ្យអ្នកប្រើប្រាស់ ខ្វល់ខ្វាយ នៅកន្លែង បញ្រ្ចាស់ថ្ងៃ, កន្លែងមាន ពន្លឺតិចតួច ឬចង់ថត រូបបែប Portrait Mode ព្រាលដាច់ផ្ទៃ ខាងក្រោយ ក៏បានដែរ ជាមួយកាមេរ៉ា មួយគ្រាប់ តែមាន Pixel ពីរ និងអាចចាប់ វត្ថុនៅខាងមុខ បានរហ័ស ទាន់ចិត្តទៀតផង។

រូបខាងក្រោមនេះ ជារូបភាពដែលថតចេញស្មាតហ្វូន Google Pixel 2 ៖

ដំបូងខ្ញុំ ក៏ភ្ញាក់ដែល ពេលឃើញរូបភាព ទាំងនេះ ដែលថតចេញពីកាមេរ៉ា តែមួយ របស់ ស្មាតហ្វូន Google Pixel 2 និង Pixel 2 XL ហើយក៏ធ្លាប់ គិតថា សម័យនេះហើយ នៅមានកំពូលស្មាតហ្វូន បំពាក់កាមេរ៉ាមួយ គ្រាប់បែបនេះទៀត តែពេលបានឃើញ រូបភាពដែលថត ពីកាមេរ៉ានេះ ពិតជាគួរ ឲ្យសរសើរ។ មិនខុសពី ពាក្យចាស់ពោលថា មើលឲ្យជាក់ ចាំញាក់ចញ្ចើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:13 AM, 09 October
  • ប្រភព: 9to5Google
  • Tag: ទូរស័ព្ទ