ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Monstro 8K VV កាមេរ៉ា​ថ្មី​របស់ RED អាច​ថត​វីដេអូ​បាន​ច្បាស់កប់

Monstro 8K VV កាមេរ៉ា​ថ្មី​របស់ RED អាច​ថត​វីដេអូ​បាន​ច្បាស់កប់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន RED បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀតហើយ ជាមួយនឹងផលិតផលថ្មី ទើបនឹងប្រកាស ចេញកាលពីម្សិលមិញនេះ ដែលវាមានសមត្ថភាព កាន់តែប្រសើរក្នុងការ ថតយកវីដេអូ ជាមួយនឹងសេនស័រ កប់របស់វា ជាប្រភេទ Full Frame មានទំហំដល់ទៅ 40.96 x 21.60mm ឬស្មើនឹង ទំហំ 35.4 មេហ្គាភិចសែល។ កាមេរ៉ាកំពូលនេះ មានឈ្មោះហៅជា ផ្លូវការថា Monstro 8K VV ជាមួយរូបរាងធំ ដែលចេញលើកនេះ គឺតម្រូវទៅដល់ទីផ្សារ ថតវីដេអូអាជីព ព្រោះថាតម្លៃរបស់វា មួយគ្រឿង គឺថ្លៃកប់ពពក បាត់ទៅហើយ។

1

Final 1000x150 copy

Monstro 8K VV ចេញមុខជំនួស Dragon 8K VV ជាមួយនឹងសមត្ថភាពថតវីដេអូពពួក File បែប Redcode Raw ក៏ដូចជាពពួក File Avid DNxHD/HR និង Apple ProRes ជាដើម ដោយល្បឿនក្នុងការ ថតវីដេអូ គឺមួយវិនាទី លោតដល់ទៅ 300MB ដូច្នេះបើថតវីដេអូ ក្នុងរយៈពេល 1 នាទីក្នុងកម្រិត 8K ជាមួយ ល្បឿន 60fps តើត្រូវការមេម៉ូរី ប៉ុន្មានដើម្បីរក្សា File នោះ? គឺ 18000MB ឯណោះ ដោយរាល់ File រូបភាព និងវីដេអូថតឡើង ពីម៉ាស៊ីនថ្មីនេះ ត្រូវរក្សាទុកនៅក្នុង SSD មានទំហំចាប់ពី 120GB ឡើងទៅ 960GB ដែលលក់ដាច់ ដោយឡែកពី ក្រុមហ៊ុន RED ផ្ទាល់តែម្ដង។

2

គួរបញ្ជាក់ផងដែរថា Monstro 8K VV ថ្មីនេះមិនត្រឹមតែអាចថត វីដេអូកម្រិត 8K ក្នុបល្បឿន 60fps​ នោះទេ វាក៏អាចធ្វើការ ថតវីដេអូកម្រិត 2K, 3K, 4K, 5K, 6K និង 7K បានទៀតផង ទៅតាមការ កំណត់របស់អ្នក ប្រើប្រាស់ជាមួយល្បឿន លោតខ្ពស់ បំផុតដល់ 240fps ក្នុងកម្រិត​ 2K ដូច្នេះសម្រាប់ការ ថតវីដេអូអាជីព គឺមិនមែនជាបញ្ហា សម្រាប់កាមេរ៉ានេះ នោះឡើយ អមមកជាមួយនឹង 17+ Stops ធ្វើឲ្យសាច់វីដេអូថត ចេញពីកាមេរ៉ា នេះច្បាស់ ពេញទៅដោយគុណភាព ដូចវីដេអូខាងក្រោម៖

ក្រុមហ៊ុន RED នឹងបញ្ចេញ Monstro 8K VV នេះលក់នៅដើមឆ្នាំ 2018 ខាងមុខនេះឯង ជាមួយនឹងតម្លៃ 79500$។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:28 AM, 08 October
  • ប្រភព: RED
  • Tag: កាម៉េរ៉ា