ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Oppo F5 អ្នក​ឯក​ទេស​ថត​រូប Selfie បាន​ចូល​រួម​ជាមួយ​ស្មាតហ្វូន​អេក្រង់​លាត​ដែរហើយ!

Oppo F5 អ្នក​ឯក​ទេស​ថត​រូប Selfie បាន​ចូល​រួម​ជាមួយ​ស្មាតហ្វូន​អេក្រង់​លាត​ដែរហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តាំងពីដើមមកក្រុមហ៊ុន Oppo ផ្តោតខ្លាំងទៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន របស់ខ្លួនស្ទើរគ្រប់ ម៉ូឌែល ទើបស្មាតហ្វូនរបស់ Oppo មានរហ័សនាមថា អ្នកឯកទេសថតរូប Selfie។ ហើយដើម្បីដើរ ឱ្យទាន់សម័យកាល នោះ Oppo ក៏បានបោះជំហ៊ាន ទៅមុខមួយកម្រិត ទៀតដែរ ដោយស្មាតហ្វូន Oppo F5 ដែលត្រៀមចេញ នាពេលឆាប់ៗនេះ នឹងបំពាក់អេក្រង់ លាតថ្មី ហើយក៏មានកម្រិត បង្ហាញរូបភាព ថ្មីផងដែរ។

cover

Final 1000x150 copy

សម្រាប់ស្មាតហ្វូន Oppo F5 នេះមានអេក្រង់ដល់ 6 អ៊ីងលាតធំនៅផ្ទៃខាងមុខ ហើយក៏គ្មាន ប៊ូតុងចុចអ្វីទាំងអស់ គឺស្រលះស្អាតតែម្តង។ អេក្រង់របស់វានេះ អាចបង្ហាញរូបភាព ដល់កម្រិត Full HD (2160 x 1080 ភិចស៊ែល) និងមានកម្រិត Aspect Ratio 18:9 ដូចនេះការបង្ហាញ បានវែងល្អជាមុន។ ហើយចំណែកឯផ្នែក ខាងក្រោយ របស់វាវិញ ត្រូវបានបំពាក់មកនូវ កាមេរ៉ាតែមួយ គ្រាប់ទេ ជាមួយភ្លើង LED នៅក្បែរនោះ ហើយស៊េនស័រ សម្គាល់ម្រាមដៃ ត្រូវបានបំពាក់នៅ ខាងក្រោយវិញ។ ចំពោះកាមេរ៉ា ខាងមុខរបស់វាវិញ គឺជាកាមេរ៉ាល្អ ប៉ុន្តែយើងមិនទាន់ ដឹងថាវាបានបំពាក់ កាមេរ៉ាមុខ របស់វាមាន 1 គ្រាប់ ឬ 2 គ្រាប់នៅ ឡើយទេ។

1

2 3 4 5 6

អញ្ចឹងទាំងនេះ គឺជាពត៌មានលេចធ្លាយត្រួសៗ អំពីស្មាតហ្វូន ជំនាន់ថ្មីរបស់ Oppo ដែលត្រៀមប្រកាសចេញ នាពេលឆាប់ៗ ខាងមុខនេះហើយ។ ដូចនេះយើងទាំងអស់គ្នា មានតែរង់ចាំ មើលថា ស្មាតហ្វូនអេក្រង់លាត ដំបូងរបស់ Oppo នេះមានលក្ខណៈសម្បត្តិ ល្អយ៉ាងណាខ្លះ ហើយតើវាអាច ប្រជែងជាមួយ Vivo បានឬក៏អត់នោះ? សូមតាមដាន ជាមួយ ខេមបូរីផត។

ទស្សនាវីដេអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:15 AM, 08 October
  • ប្រភព: Android Headline
  • Tag: ទូរស័ព្ទ