ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តួឯក​ក្នុង​រឿង John Wick ត្រលប់​មក​វិញ​ជាមួយ​រឿងបែប​វិទ្យា​សាស្រ្ត​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​បាន!

តួឯក​ក្នុង​រឿង John Wick ត្រលប់​មក​វិញ​ជាមួយ​រឿងបែប​វិទ្យា​សាស្រ្ត​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តារាសម្តែងលោក Keanu Reeves មានឈ្មោះ​ល្បីល្បាញ​កាន់​តែ​ខ្លាំង ជាមួយ​ខ្សែ​ភាពយន្ត​ថតចប់​ចុង​ក្រោយ រឿង John Wick ដែល​បាញ់​ប្រហារ​គ្នា​មិនប្រណីដៃ ហើយគាត់ក៏ជាតារាជើងចាស់ម្នាក់ ដែល ថតបានរាប់សិបរឿងរហូតមកដល់ពេលនេះ។ ឈុតខ្លីដំបូងរឿងថ្មី ដែលលោកបានចូលរួមសម្តែង បាន​ចេញ​ជាផ្លូវការហើយ ជាមួយចំណងជើងថា Replicas ។

cover

Final 1000x150 copy

រឿងនេះ ជាប្រភេទវិទ្យាសាស្រ្តប្រឌិត និងមនោសញ្ចេតនា រៀបរាប់ពីបុរសម្នាក់ ដែលដើរតួដោយ Keanu Reeves ជាតួអង្គ អ្នកឯកទេសខាងសរសៃប្រសាទ ឈ្មោះ William Foster ដែលមានប្រពន្ធ និងកូន 3 នាក់ តែប្រពន្ធ និងកូនរបស់គាត់ ត្រូវបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ទើបធ្វើ​ឲ្យ​លោក​មាន​គំនិត ធ្វើឲ្យពួកគេរស់ឡើងវិញ ដោយបង្កើតតួខ្លួនឲ្យពួកគេថ្មី និងបញ្ចូលខួរក្បាល ការចង​ចាំ​របស់​​ពួកគេចូលក្នុងខ្លួនថ្មីនីមួយៗ ហើយក៏បានជោគជ័យពិតមែន តែពួកគេមិនចាំថាពួកគេធ្លាប់​បាន​ស្លាប់​នោះ​ទេ បន្តទៅទៀត អំពើរបែបនេះ បានក្លាយជាការល្មើសច្បាប់ និងប៉ូលីសមានការដេញចាប់​ក្រុម​គ្រួសារ​គាត់ ទើបធ្វើឲ្យគាត់សម្រេចចិត្តបង្កើតខ្លួនឯង ម្នាក់ទៀត។

វីដេអូខាងក្រោម៖

សម្រាប់សាច់រឿងបញ្ចប់ កុំភ្លេចតាមដានទាំងគ្នានៅពេលមានចាក់បញ្ចាំងក្នុងរោងខ្សែភាពយន្តក្នុង​ស្រុក​យើង។ រឿងនេះ មិនបានបញ្ជាក់ពីថ្ងៃដាក់បញ្ចាំង ពិតប្រាកដនៅឡើយទេ តែបានដាក់ថានឹងមកដល់​ឆាប់ៗ ដូច្នេះ​សារពត៌មានមួយចំនួន រំពឹងទុកថាវានឹងចេញនៅចុងឆ្នាំនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:45 AM, 07 October
  • ប្រភព: The Verge
  • Tag: ភាពយន្ត