ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ស្ងាត់ៗ Facebook បញ្ចេញ​កម្មវិធី Chat លើ​កុំព្យូទ័រ សម្រាប់​កន្លែងធ្វើការ!

ស្ងាត់ៗ Facebook បញ្ចេញ​កម្មវិធី Chat លើ​កុំព្យូទ័រ សម្រាប់​កន្លែងធ្វើការ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បណ្តាញសង្គមយក្ស Facebook ទើប​បញ្ចេញ​នូវ​កម្មវិធី លើ​កុំព្យូទ័រ ដែល​ដំនើរការ Mac OS និង Windows និង​សម្រាប់​កន្លែង​ធ្វើការ មិនមែនបង្កើតឡើងសម្រាប់ការប្រើប្រាស់ chat ធម្មតាឡើយ ដោយ​ក្នុង​កម្មវិធី​នោះ មានបន្ថែមនូវមុខងារ ចែករំលែកផ្ទៃអេក្រង់, ការខលជាក្រុម, ការគូររូបគំរូណាមួយ, ចែក​រំលែក​វេបសាយ, ការផ្ញើសារជាអក្សរ, ចែករំលែកកម្មវិធីផ្សេងៗ និងច្រើនទៀត។

cover

Final 1000x150 copy

កម្មវិធីនេះមិនមែន មិនអាចផ្ញើសារលេងសើចបាននោះទេ តែគំរោង Facebook ចង់បង្កើតឡើង​ជា​ពិសេស សម្រាប់កន្លែងធ្វើការ ដើម្បីឲ្យពួកគេងាយស្រួល ទំនាក់ទំនងគ្នាទៅវិញទៅមកបាន ទោះបី​ជា​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងណាក៏ដោយ ហើយសម្រាប់អ្នកដែលប្រើប្រាស់មិនចាំបាច់ទាញយកប្រើប្រាស់ក៏បាន ដោយ​សារមានមុខងារច្រើន ដែលអ្នកមិនត្រូវការ។ សម្រាប់មិត្តអ្នកអាន ដែលត្រូវការ អាចទាញយកបាន ក្នុងប្រភេទ Beta យកទៅប្រើប្រាស់បាន។

មិត្តអ្នកអានអាច ចុចត្រង់នេះ ដើម្បីទៅកាន់វេបសាយរបស់ Facebook តែម្តង និងចាំទាញយក​កម្មវិធី​នេះ​ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ កុំព្យូទ័ររបស់អ្នក។

1 2

ជាចុងក្រោយ យើងចង់បញ្ជាក់ថា កម្មវិធីនេះ អាចប្រើប្រាស់បានតែនៅលើកុំព្យូទ័រណា ដែលដំនើរការ Windows 7 ឡើងទៅ និង MacOS 10.9 ឡើងទៅផងដែរ ដូចនេះប្រសិន​បើ​អ្នក​ដឹង​ពីប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័ររបស់អ្នកអាចដំឡើងបាន ហើយត្រូវការកម្មវិធីនេះ អ្នកអាចទាញយក​ទៅ​សាក​ប្រើ​បាន​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:41 AM, 07 October
  • ប្រភព: The Verge
  • Tag: កម្មវិធី & ហ្គេម