ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Pixel 2 & 2 XL អាចនឹង Support ជាមួយ​​​ដុំ​​​​សាក​​ថ្ម​​​​ដល់​​​​កម្លាំង 27W

Pixel 2 & 2 XL អាចនឹង Support ជាមួយ​​​ដុំ​​​​សាក​​ថ្ម​​​​ដល់​​​​កម្លាំង 27W

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នក​អាន ពិតជា​បាន​ដឹង​ហើយ​ថា កាល​ពី​រាត្រី​ថ្ងៃទី 04 ខែ​តុលា ឆ្នាំ 2017 នេះ ក្រុម​​ហ៊ុន Google បាន​ធ្វើ​ការ​ដាក់​បង្ហាញនូវផលិតផលរបស់ខ្លួនជាច្រើន ក្នុងព្រឹត្តការណ៍ដ៏ធំមួយ ដែលមានដូចជា ឧបករណ៍បំពងសំលេង, កាមេរ៉ាមិនប្រើដៃបញ្ជា, កាសស្តាប់ត្រចៀកឥតខ្សែ, វ៉ែនតា Daydream View VR និង ចុងក្រោយគឺ ស្មាតហ្វូនជំនាន់ថ្មី 2ស៊េរីទៀត Google Pixel 2 & 2 XL។ ហើយចំនុចមួយ ដែល​គួរ​អោយ​ចាប់អារម្មណ៍នោះ គឺការសាកថ្មបានលឿន ត្រឹមតែ 15នាទី អាចប្រើប្រាស់បានរយៈពេល 7​ម៉ោង ជាមួយនឹងដុំសាកថ្ម កម្លាំង 18W។

Cover

Final 1000x150 copy

មិនតែប៉ុណ្ណោះ Google Pixel 2 & 2 XL អាច Support នឹងដុំសាកថ្មដល់កម្លាំង 27W ថែមទៀតផង អាច​និយាយបានថា មិនទាន់មានស្មាតហ្វូនណា អាច Support និងដុំសាកថ្ម ដល់កម្លាំងខ្លាំងបែបនេះទេ ព្រោះវាអាចធ្វើអោយឆាប់ខូចថ្ម រឺ ជួបបញ្ហាផ្សេងៗជាដើម។ ខណៈ Pixelbook ថ្មី មាន​ភ្ជាប់​មក​ជាមួយ​នូវ​ថាមពល​កម្លាំងសាកថ្ម 45W ។

Pic 2 Pic 3

សរុមមក ស្មាតហ្វូនជំនាន់ថ្មី Pixel 2 & 2 XL របស់ក្រុមហ៊ុន Google គឺពិតជាមានសមត្ថភាព​មិន​ធម្មតា​ទេ ចំពោះកម្លាំង Support ជាមួយនឹងជើងសាក ដែលមានទំហំធំ។ អ្វីដែលកាន់តែពិសេសនោះគឺ សាកថ្ម​ក្នុងរយៈពេលខ្លី តែអាចប្រើប្រាស់បាន ក្នុងរយៈពេលយូរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:31 AM, 07 October
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ