ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    LG V30 ចេញវីដេអូបង្ហាញ Theme ថ្មីៗ ដែលស៊ីគ្នាជាមួយពណ៌របស់ទូរស័ព្ទ

LG V30 ចេញវីដេអូបង្ហាញ Theme ថ្មីៗ ដែលស៊ីគ្នាជាមួយពណ៌របស់ទូរស័ព្ទ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅឆ្នាំនេះ LG V30 មានចំនួនបួនពណ៌​សម្រាប់​ឱ្យ​យើង​ជ្រើស​រើស ដូចជា Aurora Black, Moroccan Blue, Cloud Silver, និង Lavender Violet ។ ប៉ុន្តែពណ៌ទាំងអស់គឺបានបង្ហាញនៅតែ ផ្នែក​ខាង​ក្រោយ​របស់​ទូរស័ព្ទតែប៉ុណ្ណោះ ហើយផ្នែកខាងមុខរបស់វាមានគែមអេក្រង់ខ្លីពណ៌ខ្មៅដូចៗគ្នា អញ្ចឹងបើមាន Interface ប្រើប្រាស់ដូចៗគ្នាទៀតនោះ ប្រាកដជាមិនសូវស្អាតទេ។ ហេតុដូចនេះហើយបានជា LG បាន​អនុញ្ញាតិឱ្យយើងផ្លាស់ប្តូរ Theme និងផ្ទៃប្រើប្រាស់នៅលើ V30 ឱ្យមានសណ្ឋានស៊ីគ្នា ជាមួយពណ៌​នៃ​ផ្នែក​ខាងក្រោយរបស់ទូរស័ព្ទបាន។

cover

Final 1000x150 copy

នៅក្នុង Interface ប្រើប្រាស់របស់ V30 ពណ៍ខ្មៅគឺមានសភាពខ្មៅល្អស្ទើគ្រប់កន្លែង បើទោះជា icon ឬក៏កន្លែងដែលមានពណ៌ផ្សេងៗ ក៏មានវាសភាពដិតពណ៌ខ្មៅនៅក្នុងនោះដែរ។ ហើយចំណែក V30 ដែលមានពណ៌ផ្សេងទៀត ក៏អាចផ្លាស់ប្តូរ Interface ដូចគ្នាអញ្ចឹងដែរ។ ដូចនេះ ការជ្រើសរើសពណ៌​ទូរស័ព្ទ​ដែលអ្នកចូលចិត្ត អ្នកប្រាកដជាបានទទួលនូវ ផ្ទៃប្រើប្រាស់ដែលអ្នកចូលចិត្តដូចគ្នា ហើយវា​កាន់​តែស៊ីគ្នាជាមួយទូរស័ព្ទថែមមួយកម្រិតទៀត។

ទស្សនាវីឌីអូខាងក្រោម ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:25 AM, 07 October
  • ប្រភព: LG Mobile Global
  • Tag: កម្មវិធី & ហ្គេម