ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Hard Disk ចេញ​ថ្មី​ទំហំ 12000GB ជាមួយ​ល្បឿន​លឿន​ជាង​គេ អាច​ស្វែង​រក​ទិញ​បាន​ថ្ងៃ​នេះ!

Hard Disk ចេញ​ថ្មី​ទំហំ 12000GB ជាមួយ​ល្បឿន​លឿន​ជាង​គេ អាច​ស្វែង​រក​ទិញ​បាន​ថ្ងៃ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការវិវឌ្ឍន៍ខ្លួននៃបច្ចេកវិទ្យា តម្រូវឲ្យយើងមាន​អង្គផ្ទុកទិន្នន័យ​កាន់តែ​ធំ​ទៅ​តាម​នឹងផង​ដែរ មិនថា​អ្នក​រក​ស៊ី​អាជីវកម្ម ឬអ្នក​ប្រើប្រាស់​ទូទៅ​នោះ​ទេ ព្រោះ​ថាបច្ចុប្បន្ន​តម្រូវ​ការ​អង្គផ្ទុក​ទិន្នន័យ អាច​រក្សា​ឯកសារ​បាន​ច្រើន​គឺ​ជា​ការ​ចាំបាច់ ព្រោះថាវាទូលំទូលាយជាងមុន ក្នុងការរក្សា​ឯកសារ​ល្អៗ​ទុក​នៅ​ក្នុង​កុំព្យូទ័រ​របស់​យើង​ម្នាក់ៗ មិនថាហ្គេម តន្ត្រី វីដេអូ ឬឯកសារផ្សេងៗទៀតឡើយ។ ដូច្នេះតម្រូវ​ការ​អង្គផ្ទុក​ទិន្នន័យ​កាន់​តែធំគឺជាតម្រូវការចាំបាច់មួយ វាមិនទាំងអស់នោះទេសម្រាប់អ្នកប្រើប្រាស់ទូទៅ តែសម្រាប់មនុស្ស​មួយ​ចំនួនទៀត ដែលធ្វើការជាមួយនឹង Multimedia ដែលតម្រូវឲ្យមានអង្គផ្ទុកទិន្នន័យច្រើន ដើម្បីរក្សា​ឯកសារសំខាន់ៗជាដើម ដូច្នេះក្រុមហ៊ុនផលិត Hard Disk ដែលមានឈ្មោះល្បី Seagate មានអង្គផ្ទុក​ទិន្នន័យពិសេសសម្រាប់យើងទាំងអស់គ្នា។

1

Final 1000x150 copy

ជួបជាមួយ BarraCuda Pro ជាប្រភេទអង្គផ្ទុកទិន្នន័យទំហំ 3.5 អ៊ីញសម្រាប់ប្រើប្រាស់នៅលើម៉ាស៊ីន Desktop ជាមួយនឹងទំហំធំខ្លាំងបំផុតដល់ទៅ 12TB ឬស្មើរនឹង 12000GB ដែលក្រុមហ៊ុន Seagate អះអាងថាជាងអង្គផ្ទុកទិន្នន័យមានទំហំធំសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ពិសេសវាក៏មានល្បឿន​លឿន​ផង​ដែរ ជាមួយនឹងរង្វិលជុំដល់ទៅ 7200RPM ឯណោះ។ ជាងនេះទៅទៀត BarraCuda Pro អាច​ដំណើរ​ការ​ជាមួយនឹង Optane SSD របស់ Intel ធ្វើឲ្យវាដំណើរការបានកាន់តែរហ័ស ជាមួយនឹងពពួក Motherboard ប្រើប្រាស់ Chipset Z270 ឡើងទៅ មានន័យថាល្បឿនរបស់វាគឺលឿនជាង Hard Disk ធម្មតាដែលមានរង្វិលជុំដូចគ្នាដល់ទៅ 2 ដង អាចធ្វើការបញ្ជូនទិន្នន័យក្នុងល្បឿនលឿនបំផុត 250MB/s ដែលជាទូទៅ Hard Disk មានល្បឿន 100MB ជាងប៉ុណ្ណោះក្នុងមួយវិនាទី។

2

3

BarraCuda Pro ចែកចេញជាពីរជម្រើសគឺ IronWolf និង IronWolf Pro ជាមួយនឹងតម្លៃខុសគ្នា​បន្តិច​បន្តួច​ទៅ​តាមសមត្ថភាពរបស់វាផ្ទាល់ ដោយ IronWolf អាចផ្ទេរទិន្នន័យបានក្នុងល្បឿន 210MB/s និង IronWolf Pro បាន 250MB/s អមមកជាមួយនឹងកម្មវិធី IronWolf Health Management របស់ Seagate ដើម្បីជួយទៅដល់ការថែរក្សាទិន្នន័យនៅក្នុង Hard Disk ឲ្យកាន់តែមានសុវត្ថិភាព ពិសេស​នៅ​ពេល​ស្វែងរកដំណោះស្រាយជុំវិញ Recovery ពេលបាត់បង់ឯកសារ ឬច្រឡំដៃលុបចោលជាដើម។ បច្ចុប្បន្ន BarraCuda Pro ទាំង 2​ ជម្រើសខាងលើមានលក់ជាផ្លូវការហើយក្នុងទីផ្សារអេឡិចត្រូនិច Online មួយចំនួនដូចជា Newegg និង Amazon ជាដើមក្នុងតម្លៃ 470$ សម្រាប់ IronWolf និង​លោត​ដល់ 540$ សម្រាប់ IronWolf Pro ដែលវាអាចនឹងមានតម្លៃថ្លៃជាងនេះបន្តិចបើអ្នកកម្មង់ទិញតាម Online មក​ពីស្រុកក្រៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:16 PM, 06 October
  • ប្រភព: DPReview
  • Tag: Accessories