ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    G.Skil ចេញ Ram DDR4 សម្រាប់ CPU Intel ជំនាន់ទី 8

G.Skil ចេញ Ram DDR4 សម្រាប់ CPU Intel ជំនាន់ទី 8

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន G.Skill គឺជាក្រុមហ៊ុន ផលិត ឧបករណ៍​កុំព្យូទ័រ ហ្គេម មួយ​ដ៏ល្បីមួយ​ សម្រាប់​មិត្តអ្នក​អាន ដែល​ចូលចិត្ត build កុំព្យូទ័រ និងលេង ហ្គេមកុំព្យូទ័រ ច្បាស់ជាស្គាល់ហើយ។ ដោយក្រុមហ៊ុន នេះ​ភាគ​ច្រើន គឺផលិតតែ ផលិតផល gaming របស់កុំព្យូទ័រ ប៉ុណ្ណោះ ដែលមាន Keyboard និង Ram ជាដើម។ ហើយថ្មីៗ នេះផងដែរ ក្រុមហ៊ុន នេះទើបតែ ចេញនូវ Ram សម្រាប់ កុំព្យូទ័រហ្គេម ថ្មីទៀត​ហើយ​ដែល​លើក​នេះ​តម្រូវការសម្រាប់ CPU​ Intel ជំនាន់ទី 8 តែម្ដង។

Pic 1

Final 1000x150 copy

សម្រាប់ Ram ចេញថ្មីនេះ មានឈ្មោះត្រកូល Trident Z និង Trident Z RGB ដែលភាគច្រើនអ្នកចូល​ចិត្តតម្លើង​កុំព្យូទ័រ​ដេញស៊េរី Hardware ច្បាស់ជាស្គាល់ហើយ។ Ram ទាំងពីរនេះគឺមិនមែនម៉ូឌែល​ថ្មី​ឡើយ​គ្រាន់តែជាការបង្កើតថ្មីបន្ថែមល្បឿនិងសម្រាប់តម្រូវការទៅលើ CPU ជំនាន់ទី 8 និង Motherboard ស៊េរីខ្ពស់ប៉ុណ្ណោះ។ វាមានការរចនាឡើងដដែល មានពីរប្រភេទមួយអត់ភ្លើង RGB នោះ​គឺ Trident Z និងមួយទៀត Trident Z RGB មានភ្លើង RGB អមជាមួយ។

pic 2 pic 3

​ការចេញនូវ Ram តម្រូវការថ្មីនេះផងដែរ សម្រាប់អោយយើងដាក់ប្រើប្រាស់ជាមួយនឹង Motherboard ប្រភេទ Z370​ និង CPU ជំនាន់ទី 8 ជាពិសេសពពួកស៊េរី CPU ប្រភេទ K ដូចជា Core i5 8600k ជា​ដើម។ ម្យ៉ាងវិញទៀតនោះនិយាយពីកម្លាំងរបស់វានោះ វាមាន Buzz ល្បឿនចាប់ពី 4000 Mhz ឡើង​ទៀត​ផង​សម្រាប់ មួយដើម ទំហំ 8GB  ស៊ីភ្លើង 1.35V ហើយវាក៏មានប្រភេទ Ram ពីរដើមល្បឿន Buzz 4600 Mhz ទំហំ 16GB ស៊ីភ្លើង​1.5V ផងដែរ។

ខាងក្រោមនេះ​គឺជាល្បឿន និងប្រភេទរបស់ Ram របស់ G.Skill ដែលបានបង្ហាញបញ្ជាក់អោយដឹង ទើបនឹងចេញដែលដាក់អោយតម្រូវការ CPU Intel ជំនាន់ទី 8 នោះឯង

pic 4

Trident Z និង Trident Z RGB នឹងមានការចេញលក់ក្នុងឆ្នាំនេះផងដែរ គឺនៅខែវិច្ឆិកា​ ខាងមុខនេះ​ហើយ​ប្រហែលទីផ្សារកម្ពុជាក៏អាច មានហាង កុំព្យូទ័រមួយចំនួន អាចនឹងយក មកផងដែរ​នឹង​មាន​ការ​ឡើង​តម្លៃលើសគ្នាបន្តិចបន្តួចផងដែរ។ សម្រាប់ មិត្តអ្នកអាន ដែលពូកែដេញស៊េរី Hardware កុំព្យូទ័រ​នោះ​នេះ​គឺជាដំនឹងល្អហើយ ដែលមាន Ram តម្រូវការ CPU និង Motherboard ស៊េរីខ្ពស់ខ្លាំងហើយ ស្រស់​ស្អាតទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:10 PM, 06 October
  • ប្រភព: Tech Power Up
  • Tag: Accessories