ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Microsoft Edge នឹងចេញឲ្យ​ប្រើប្រាស់​សម្រាប់​ម្ចាស់​ស្មាត​ហ្វូន Android និង iOS

Microsoft Edge នឹងចេញឲ្យ​ប្រើប្រាស់​សម្រាប់​ម្ចាស់​ស្មាត​ហ្វូន Android និង iOS

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនប្រាកដជាបាន​ស្គាល់​នូវ​កម្មវិធី Browser មាន​ឈ្មោះ​ថា Microsoft Edge ដែល​មាន​ប្រើ​ប្រាស់​នៅ​លើ Windows 10 ជាក់ជាមិនខាន ដែលជាចេញមុខជំនួស Internet Explorer ដ៏ហួស​សម័យ​របស់ Microsoft ជាមួយ​នឹង​ការបង្កើនសមត្ថភាពបានកាន់តែប្រសើរមិនអន់ដូច Internet Explorer ឡើយ។ យ៉ាងណាក៏ដោយ Microsoft Edge នៅមិនទាន់ទទួលបានជោគជ័យធំដុំនោះទេ គឺ​ថា​ចំនួនអ្នកប្រើប្រាស់គឺមានតិចតួច តែមិនមែនមានន័យថាវាអន់នោះទេ វាដំណើរការបានលឿន រហ័ស និងឆ្លាតវ័យផងដែរ ហើយឆាប់ៗខាងមុខនេះទៀត Microsoft នឹងនាំយក Browser មួយនេះមកកាន់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ផងដែរ។

1

Final 1000x150 copy

សេចក្ដីប្រកាសជាផ្លូវការរបស់ Microsoft បានប្រាប់ឲ្យមហាជនដឹងថា Edge នឹងត្រៀមមកដល់ Android និង iOS ឆាប់ៗខាងមុខនេះ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្មាតហ្វូន ក៏ដូចជា​ថេប្លេត​ដំណើរ​ការ​ដោយ​ប្រព័ន្ធប្រតិបត្តិការកំពុងពេញនិយមទាំង 2 នេះ ប្រើប្រាស់នូវ Microsoft Edge ដើម្បីឆែក Internet លេងដូច Browser ដទៃផងដែរ។ ការមកដល់លើកនេះ នៅមិនទាន់ចេញជាផ្លូវការនោះទេ គឺ​ថា​ក្រុមការងារ Microsoft នឹងចេញ Microsoft Edge Browser ជាប្រភេទ Beta Version ជាមុនសិន ដើម្បីធ្វើការតេស្ដ​សាកល្បង មុននឹងប្រកាសចេញកម្មវិធីជាផ្លូវការ។

2

ជុំវិញការនាំយក Browser របស់ Microsoft នេះចូលក្នុងទីផ្សារស្មាតហ្វូន ក្រុមហ៊ុនផលិត Software និង Hardware ដ៏ធំមួយនេះក៏បានប្រាប់ឲ្យដឹងផងដែរថា Microsoft Edge នឹងមាន​មុខងារ​ពិសេស​មួយ​ចំនួន ដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់ពេញចិត្តដូចជា Favorite, Reading List, Reading View, New Tap ជាដើម​ ពិសេសគឺ Syn ជាមួយនឹង Microsoft Edge នៅលើកុំព្យូទ័រថែមទៀតផង មានន័យថាគេហទំព័រ លេខ​កូដសម្ងាត់ដែលប្រើនៅលើកុំព្យូទ័រ អាចប្រើនៅលើស្មាតហ្វូនដូចគ្នា​ ប្រៀបបានដូចជាប្រើប្រាស់ Google Chrome នៅលើកុំព្យូទ័រ ជាមួយនឹង Chrome នៅលើ Android និង iOS ដូចគ្នា។

3cover

មកដល់ថ្ងៃនេះ Microsoft Edge នឹងចាប់ផ្ដើមបើកឲ្យទាញយកទៅប្រើប្រាស់តាមរយៈ Play Store និង App Store ហើយតាមបណ្ដាប្រទេសមួយចំនួន ហើយអាច​នឹង​មក​ដល់​ស្រុក​ខ្មែរ​យើង​ឆាប់ៗ​នេះ​ផងដែរ​។​ ដូច្នេះសម្រាប់អ្នកចង់សាកល្បង Browser ថ្មីពី Microsoft​ អ្នកអាចសាកល្បងទាញយកមកប្រើបាន​ដោយ​មិនគិតប្រាក់ឆាប់ៗនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:31 PM, 06 October
  • ប្រភព: SlashGear
  • Tag: កម្មវិធី & ហ្គេម